Lydia ឆ្លើយតបភ្លាមៗ ក្រោយ Matthew ជាប្តី អង្វរចង់បានកូនម្នាក់ទៀត

គ្រួសារតូចដ៏កក់ក្ដៅរបស់តារាចម្រៀង Lydia Sarunrat និង ពិធីករ Matthew Deane បានវិលត្រឡប់មករស់នៅជួបជុំប៉ា ម៉ាក់ និង កូនៗជាថ្មីម្ដងទៀត បន្ទាប់ពីប្ដី-ប្រពន្ធអ្នកទាំងពីរ បានឆ្លងវីរុសដ៏កាចសាហាវកូវីដ ១៩ ត្រូវសម្រាកព្យាបាលជំងឺនៅភមន្ទីរពេទ្យអស់រយៈពេលជាង ១ ខែ ។ក្ដីឈឺចាប់រស់នៅឃ្លាតឆ្ងាយពីកូនៗមួយរយៈធំ ការអត់ធ្មត់តស៊ូ

ជំនះជំងឺរាតត្បាតទូទាំងពិភពលោកមួយនេះរបស់ប្ដី-ប្រពន្ធតារាចម្រៀង Lydia ធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង តែយ៉ាងណាក្រោយពីវិលមកជួបជុំកូនៗវិញ Matthew កាន់តែបង្ហាញក្ដីស្រឡាញ់ដល់ប្រពន្ធ ដោយថ្មីៗនេះ លោកថែមទៀតបង្ហោះសារនៅលើបណ្ដាញសង្គម IG ក្នុងបំណងអង្វរលួងលោង Lydia ចង់បានកូនថែមម្នាក់ទៀត «កូនពីរ

នាក់មិនទាន់គ្រប់គ្រាន់ទេអូនសម្លាញ់»បន្ទាប់ពី Matthew បង្ហោះរូបថត និង សារលួងចិត្តបែបនេះ តារាចម្រៀង Lydia ក៏បាន Comment ឆ្លើយតបវិញភ្លាម ក្នុងន័យបដិសេធមិនព្រមយកទៀតទេ ឈប់យកហើយ ព្រោះពេលនេះពួកគេទទួលបានចំណងដៃកូនប្រុសច្បងម្នាក់ និង កូនស្រីពៅម្នាក់រួចហើយ ពួកគេទាំងពីរមានមុខមាត់ស្អាត និង ឆ្លាតគួរឱ្យស្រឡាញ់ខ្លាំងណាស់ ៕

Related posts

Leave a Comment