ទិដ្ឋភាពបុណ្យ ៧ថ្ងៃ ឪពុក ខាត់ សុឃីម មានការចូលរួមពីសំណាក់តារាជាច្រើន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបមកហើយ កាលពីប៉ុន្មានថ្ងៃមុននេះ គឺជារឿងដ៏គួរឲ្យសោកស្ដាយយ៉ាងខ្លាំង ចំពោះតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព អ្នកនាង ខាត់ សុឃីម ដែលបានជួបទុក្ខធំ ដោយលោក ឪពុកជាទីស្រលាញ់របស់ខ្លួន បានទទួលមរណភាព ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីជ្រាបដំណឹងដ៏ក្រៀមក្រំមួយនេះហើយ បណ្ដាហ្វេនៗ ព្រមទាំងមិត្តៗសិល្បករជាច្រើន បានផ្ញើសារលើកទឹកចិត្ត និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះនាង ព្រមទាំងក្រុមគ្រួសារទាំងមូល ថែមទៀតផង។

ជាក់ស្ដែង កាលពីម្សិលមិញនេះវិញ នៅក្នុងពិធីបុណ្យ ៧ ថ្ងៃ លោកឪពុក របស់ អ្នកនាង ខាត់ សុឃីម ក្រឡេកឃើញថា មានវត្តមាន តារាប្រុសស្រីល្បីៗជាច្រើន ដែលបានមកចូលរួម ផ្ដល់ភាពកក់ក្ដៅ ព្រមទាំងបង្ហាញទឹកចិត្តដ៏ល្អប្រពៃ ក្នុងនាមជាអ្នកសិល្បករសិល្បការិនីដូចគ្នា ក្នុងការជួយគ្នាទៅវិញទៅមក នៅពេលដែលនាងមានទុក្ខ ផងដែរ៕

Related posts

Leave a Comment