ក្រោយមានអ្នកនិយាយថា លាក់រឿងកែសម្ផស្ស ស្រាប់តែ ឈីន រតនៈ ចេញមកបែបនេះ (មានវីដេអូ)

ភ្នំពេញ៖ មួយរយៈនេះ តារាចម្រៀង ឈីន រតនៈ បានធ្វើឲ្យហ្វេនៗជាច្រើន មានការភ្ញាក់ផ្អើល ចំពោះការបង្ហាញទម្រង់មុខប្លែក ស្អាតពីមុនឆ្ងាយ ដោយគេសង្កេតឃើញថា ច្រមុះរបស់នាងហាក់ស្រួច ជាងមុន ចង្ការក៏មានរាងតូច រីឯមុខមាត់វីញបរែជាមានរាងដូចអក្សរ V តែម្ដង ដែលមើលទៅពិតជាស្រស់ស្អាត ប្លែកខ្លាំង មើលសឹងមិនចង់ស្គាល់។

ជាមួយគ្នានេះដែរ ក្រោយពេលដែល កែកុនមុខមាត់ប្រែជាស្អាតបែបនេះហើយ ក៏មានមតិមួយចំនួនពីហ្វេនៗ បានលាន់មាត់សរសើរ ជាច្រើនហូរ ប៉ុន្តែក្នុងនោះ ក៏មានហ្វេនម្នាក់ទៀតបានបញ្ចេញយោបល់ថាឲ្យ តារាស្រីរូបនេះ ចំៗថា៖ហេតុអ្វីបានជាមិនទទួលស្គាល់ថាកែសម្ផស្ស បើយើងមិនបានកែ គេនៅតែមើលស្គាល់

ក្រោយបានឃើញការខមិនពីអ្នកគាំទ្របែបនេះហើយ កញ្ញា ឈីន រតនៈ ក៏បានចេញមកបកស្រាយដោយទឹកមុខញញឹម និងគ្មានការប្រតិកម្ម ចំពោះមតិដែលបានខមិនមកកាន់នាង​បែបនេះឡើយ ដោយ នាងបាន បកស្រាយបញ្ជាក់យ៉ាងច្បាស់ៗថា ខ្លួនមិនដែលលាក់បាំង រឿងខ្លួនធ្លាប់កែសម្ផស្សពីមុនឡើយ ពោល គឺនាងតែងតែ បង្ហាញប្រាប់ដល់អ្នកគាំទ្រជារើយៗមិនដែលខាន ម្ដងណាទេ នេះបើយោងតាមវីដេអូ ដែល តារាចម្រៀងរូបនេះ បានបកស្រាយនៅក្នុងវីដេអូ Tik Tok ផ្ទាល់ខ្លួនរបស់នាងតែម្ដង។

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment