មិនត្រឹមតែមានសមត្ថភាពក្នុងវិស័យសិល្បៈ តារាស្រីទាំងនេះមានចំណេះដឹងមិនធម្មតា

ធ្លាប់តែលើកឡើងពីសមត្ថភាពរបស់តារាស្រីទាំងនេះក្នុងវិស័យសិល្បៈ ប៉ុន្តែមានដឹងទេថា តារាស្រីទាំងនេះក៏មានចំណេះដឹង និង សមត្ថភាពក្នុងផ្នែកអប់រំមិនធម្មតាដែរ ។ ខាងក្រោមនេះ ជាសិល្បការនី ៧ មិនត្រឹមមានសមត្ថភាពក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ថែមទាំងមានការសិក្សាខ្ពស់ខ្ពស់ទៀត ។

១. តារាសម្តែង មាន សូនីតា បានបញ្ចប់បរិញ្ញាបត្រផ្នែកធនាគារ និង ហិរញ្ញវត្ថុពីសាកលវិទ្យាល័យបៀលប្រាយ និង បរិញ្ញាបត្របញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ។

២. ពិធីការនី ដួង ហ្សូរីដា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យបៀលប្រាយ ។

៣. តារាចម្រៀង សុខ ពិសី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេសពី វិទ្យាស្ថានភាសាបរទេស (IFL) ។

៤. តារាសម្តែង ភិន សុដាលីស បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែឌីហ្សាញជាន់ខ្ពស់ ពីសាកលវិទ្យាល័យ លីមកុកវីង ។

៥. ពិធីការនី សុខ សោម៉ាវត្តី បានបញ្ចប់បរិញ្ញាបត្រផ្នែក គ្រប់គ្រងសណ្ឋាគារពីសាកលវិទ្យាល័យន័រតុន ។

៦. តារាសម្តែង កែវ ស្រីនាង បានបញ្ចប់បរិញ្ញាបត្រផ្នែក អក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ ។

៧. តារាសម្តែង ឈិត សុជាតា បានបញ្ចប់បរិញ្ញាបត្រផ្នែក គ្រប់គ្រងសណ្ឋាគារ និង ទេសចរណ៍ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ។

Related posts

Leave a Comment