ប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ និង ធ្លាប់ទទួលបានភាពល្បីល្បាញក្នុងអាជីពនេះក៏ដោយ ប៉ុន្តែពេលនេះតារាស្រីពីរដួងហាក់បានបញ្ចប់អាជីពសិល្បៈនេះដាច់ប៉ិត ដោយលែងនឹកនានឹងចង់ច្បាមលុយកាក់ពីអាជីពនេះទៀតហើយ ដោយងាកមកចាប់អាជីពផ្សេងលក់ផលិតផលអនឡាញវិញ ដែលមុខរបរមួយនេះជាមុខរបរកំពុងពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្ន ។ តើតារាស្រីទាំងពីររូបនោះ ជានរណាខ្លះ ?
១ -តារាចម្រៀង យង់ ច័ន្ទកណ្ណិកា
តារាចម្រៀងស្រីមាឌល្អិតតែសំឡេងស្រួសស្រេះរូបនេះ បន្ទាប់ពីបានសាងគ្រួសារដោយរៀបការជាមួយស្វាមីដែលជាមន្ត្រីរាជការម្នាក់ និង ទទួលបានចំណងដៃកូនស្រីម្នាក់មកនោះ នាងហាក់លែងខ្វល់ខ្វល់នឹងអាជីពសិល្បៈទៀតហើយ ដោយងាកទៅបង្កើតមុខរបរថ្មីមួយគឺបើកហាងសាឡន និង លក់ផលិតផលតាមអនឡាញ ដោយការ Live លក់លើហ្វេសប៊ុក ។ បើសង្កេតមើលតាមរយៈ Live លក់នោះ តារាចម្រៀងស្រី យង់ ច័ន្ទកណ្ណិកា ហាក់ទទួលបានជោគជ័យយ៉ាងខ្លាំងលើមុខរបរមួយនេះ ដោយនាងអាចរកចំណូលបានមិនស្ទើរឡើយ ។
២ -ហង្ស ម៉ារីនី
សម្រាប់តារាស្រី ហង្ស ម៉ារីនី ពេលនេះក៏ហាក់លែងនឹកនាដល់ការងារសិល្បៈដែរ ដោយនាងបានងាកមកចាប់មុខរបរលក់ផលិតផលអនឡាញវិញ ដែលជាមុខរបរមួយកំពុងពេញនិយកបំផុត ។ ដំណើរការអាជីវកម្មលក់លើអនឡាញ ដែលមានតួយ៉ាងដូចជាផលិតផលថែរក្សាសម្ផស្សនោះ បានធ្វើឱ្យតារាស្រី ហង្ស ម៉ារីនី កាន់តែមានប្រាក់ចំណូលច្រើនស្ទើរមិនគួរឱ្យជឿ ។ បើតាមដឹង មុខរបរមួយនេះ តារាស្រី ហង្ស ម៉ារីនី បានចាប់យកជាយូរមកហើយ គ្រាន់តែពីមុននោះមិនសូវជាធ្វើពេញដៃពេញជើង ប៉ុន្តែក្រោយពេលដែលនាងមានស្វាមី និង កូនរួចនោះ នាងបានប្រឡូកកប់ៗដៃ និង ពេលនេះកំពុងធ្វើឱ្យនាងទទួលបានផលយ៉ាងច្រើនពីមុខជំនួញមួយនេះ ៕