អ្នកនាង Love Riyaចេញមុខបកស្រាយហើយ ក្រោយពីត្រូវគេរិះគន់ ធ្វើខ្លួនជ្រុល និងស្លៀកឈុតពណ៌ឆើត ទៅបុណ្យ ៧ថ្ងៃ ឪពុក ខាត់ សុឃីមដោយនាងបកស្រាយថា…(មានវីដេអូ)

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រឡេកឃើញថា តារាហ្វេសប៊ុក ព្រមទាំងជាអ្នកជំនួញOnlineដ៏ល្បី អ្នកនាង រីយ៉ា កាន់តែមានការលេងខ្លួនយ៉ាងស្រស់ស្អាត មិនថានៅពេលទៅកម្សាន្ត ឬ ទៅចូលរួមនៅក្នុងពិធីណាមួយនោះទេ ម៉្យាងវិញទៀត នាង​តែងតែបានធ្វើឲ្យមហាជនជាច្រើន មានភាពភ្ញាក់ផ្អើលចំពោះស្ទាយ៍តែងខ្លួន ដ៏គួរឲ្យចាប់អារម្មណ៍របស់នាង ជានិច្ច។ ប៉ុន្តែកាលពីថ្មីៗនេះ អ្នកនាង រីយ៉ា ស្រាប់តែត្រូវបាន អ្នកលេងបណ្ដាញសង្គម ចេញមករិះគន់ចំពោះការតុបតែងខ្លួន របស់នាង

ពេលទៅចូលរួមពិធីបុណ្យ ៧ ថ្ងៃ លោកឪពុក របស់អ្នកនាង ខាត់ សុឃីម ដែលនៅក្នុងនោះមានការលើកឡើងថា អ្នកនាង រីយ៉ា មានការស្លៀកពាក់សម្លៀកបំពាក់មានពណ៌ស្រស់ ព្រមទាំងតុបតែងមុខមាត់ ទៅចូលរួមពិធីថែមទៀត។ ដោយឡែក មិនយូរប៉ុន្មាន អ្នកនាង រីយ៉ា ក៏បានបង្ហោះវីដេអូមួយ នៅលើបណ្ដាញសង្គម ដើម្បីបកស្រាយទៅលើពាក្យរិះគន់ទាំងនោះ

ដោយនាងបានរៀបរាប់ពីមូលហេតុដែលស្លៀកពាក់បែបនេះ ទៅចូលរួមពិធីបុណ្យ ៧ ថ្ងៃ ដោយបានប្រាប់ថា អ្នកនាង មិនបានដឹងថា ថ្ងៃនេះជាថ្ងៃបុណ្យ ៧ ថ្ងៃលោកឪពុក របស់អ្នកនាង ខាត់ សុឃីម នោះទេ ហើយនៅពេលដែលដឹងហើយ អ្នកនាងពិតជាមានភាពអាសន្នខ្លាំងដោយមិនដឹងថាត្រូវស្លៀកអ្វី ហើយចំពោះការតុបតែងមុខមាត់វិញ

Related posts

Leave a Comment