ចឹងមែនតើ! ម្នាក់ស្លាប់ទៅហើយ ម្នាក់ក៏រងរបួស ប៉ុន្តែត្រូវអ្នកខ្លះវាយតម្លៃមិនសំចៃមាត់ថា…

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តបុ កម៉ូតូបណ្តាលអោយស្លា ប់ម្នាក់ស្រីនឹងរងរបួសម្នាក់នៅមូលដ្ឋានសង្កាត់បឹងកេងកង៣ខណ្ឌបឹងកេងកង១.ឈ្មោះគ្រី សុខដាឡែនភេទស្រី អាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី១២សាលាទួលទំពូងស្នាក់នៅជា

មួយម្តាយមីងផ្ទះ ផ្លូវ២២៨សង្កាត់បឹងសាឡាងខណ្ឌទួលគោក(ស្លា ប់)។ យ៉ាងណាមិញនេះបើយោងតាមប្រភព ហ្វេសប៊ុកផេកមួយដែលមានឈ្មោះ SN Phone Shop បានបញ្ចេញមតិមួយចំនួន ដោយបានលើកឡើងថា៖”ជនបង្កសំ

ណាងណាស់ ព្រោះមិនត្រូវបានគេជេរដូចជនរងគ្រោះ។ អ្នកខ្លះថា ខ្លួនជាស្រីហើយនៅក្មេង តែដើរលេងពាក់កណ្តាលយប់ (ត្រូវបានមនុស្សមួយចំនួនវាយតម្លៃមិនល្អ) ចំណែកខាងប្រុសត្រូវគេនិយាយថា គិតតែ

ខ្លួនឯង មានឈ្មោះជាសង្សារ តែគ្មានមនោសញ្ចេតនា (ត្រូវបានមនុស្សមួយចំនួនហៅមនុស្សអាត្មានិយម)។ ប៉ុន្តែគ្រប់យ៉ាងគឺអ្នកទាំង២ គឺសុទ្ធតែជាជនរងគ្រោះដូចគ្នា។ ម្នាក់ស្លា ប់ ទៅហើយ ម្នាក់ក៏

រងរបួស ប៉ុន្តែត្រូវបានមហាជនវាយតម្លៃមិនសំចៃមាត់។ ជនបង្កហេតុមិនត្រូវបានលើកមកនិយាយ ព្រោះមហាជនមួយចំនួនចាត់ទុកថាមិនសំខាន់”៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

Related posts

Leave a Comment