ជនបង្កសំណាងណាស់ ព្រោះមិនត្រូវបានគេជេរដូចជនរងគ្រោះ ពីព្រោះតែ….

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីវេលាម៉ោង ១រំលងអាធ្រាត ឆ្លងចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបណ្ដាធ្វើឲ្យនារីដ៏ស្រស់ស្អាតម្នាក់ អាយុ១៩ឆ្នាំ បានស្លា ប់ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងរន្ធ ត់ ចំណែកឯបុរសម្នាក់ទៀត ត្រូវជាសង្សារទទួលរងរបួសធ្ងន់ រួចត្រូវបានរថយន្ដសង្រ្គោះបន្ទាន់ដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីជារងគ្រោះ ដែលបានស្លា ប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមានគណនី ហ្វេសប៊ុកឈ្មោះ Ah Jruy ឯភាគីខាងបុរសរងរបួសធ្ងន់ មានឈ្មោះ ទៀត គឹមហេង ត្រូវជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16។ ហេតុការណ៍ដ៏រន្ធ ត់នេះ កើតឡើងស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបួន លើកំណាត់ផ្លូវ៣១០ កែងផ្លូវ១៤៣ ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ស្ដីពីគ្រោះថ្នាក់ចរាចរណ៍មួយនេះដែរ រថយន្ដជនបង្កហេតុ ពុំទាន់បានស្គាល់អត្ដសញ្ញាណនៅឡើយនោះទេ ក្រោយបានបុករួចអូសម៉ូតូ និងសា ក ស ព ជនរងគ្រោះជាង ៣០ម៉ែត្រ ហើយបើករត់គេចខ្លួនបាត់តែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវស្វែងរកជនបង្កមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ ក៏មានម្ចាស់គេហទំព័រ ហ្វេសប៊ុកផេកមួយដែលមានឈ្មោះ SN Phone Shop បានបញ្ចេញមតិមួយចំនួន ដោយបានលើកឡើងថា៖”ជនបង្កសំណាងណាស់ ព្រោះមិនត្រូវបានគេជេរដូចជនរងគ្រោះ។ អ្នកខ្លះថា ខ្លួនជាស្រីហើយនៅក្មេង តែដើរលេងពាក់កណ្តាលយប់ (ត្រូវបានមនុស្សមួយចំនួនវាយតម្លៃមិនល្អ) ចំណែកខាងប្រុសត្រូវគេនិយាយថា គិតតែខ្លួនឯង មានឈ្មោះជាសង្សារ តែគ្មានមនោសញ្ចេតនា (ត្រូវបានមនុស្សមួយចំនួនហៅមនុស្សអាត្មានិយម)។ ប៉ុន្តែគ្រប់យ៉ាងគឺអ្នកទាំង២ គឺសុទ្ធតែជាជនរងគ្រោះដូចគ្នា។ ម្នាក់ស្លា ប់ ទៅហើយ ម្នាក់ក៏រងរបួស ប៉ុន្តែត្រូវបានមហាជនវាយតម្លៃមិនសំចៃមាត់។ ជនបង្កហេតុមិនត្រូវបានលើកមកនិយាយ ព្រោះមហាជនមួយចំនួនចាត់ទុកថាមិនសំខាន់”។

Related posts

Leave a Comment