ខ្មៅស្រអែម​ សួរថាខ្វល់មែន? កុសុម៉ា ដាក់សុទ្ធតែពណ៌ស្វាយ ឡើងកប់

មណ្ឌលគិរី៖ តារាចម្រៀង ព្រមទាំងជាពិធីការិនី ដ៏មានប្រជាប្រិយភាព កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែមាន ការគាំទ្រ និងចំណាប់អារម្មណ៍ពីហ្វេនៗ ជាមួយនឹងសមត្ថភាពដ៏លេចធ្លោ និងវោហាស័ព្ទចាក់ទឹកមិនលិច ដែលតែងតែផ្ដល់ភាពរីករាយ និងសំណើចមិនចេះរីងស្ងួត ដល់អ្នកទស្សនា ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ តារាស្រីរូបនេះកាន់តែមានសម្រស់ស្រស់ស្អាត ជាពិសេស នាងតែងតែបានមកបង្ហាញខ្លួន ក្នុងឈុតសម្លៀកបំពាក់ដ៏ទាន់សម័យ ដែលមានពណ៌ស្រស់ឆើត និងមានភាពទាក់ទាញយ៉ាងខ្លាំង បើទោះបីជា នាងមានសម្បុរខ្មៅស្រអែម ក៏ដោយ។

លើសពីនេះទៅទៀត ថ្មីៗនេះ កញ្ញា សុភ័ក្រ កុសុម៉ា ក៏បានមកបង្ហាញខ្លួនសាជាថ្មី ជាមួយនឹងឈុតសម្លៀកបំពាក់បែបរ៉ូបវែង ពណ៌ស្វាយ អមជាមួយនឹងបរិយាកាសបែបធម្មជាតិ លម្អដោយព្រៃឈើពណ៌បៃតង ដែលមើលទៅពិតជាមានភាពស្រស់សោភា ថែមទាំងជួយលើកសម្រស់របស់នាង ឲ្យកាន់តែមានមន្តស្នេហ៍យ៉ាងខ្លាំង លេងឲ្យហ្វេនៗចូលមកសរសើរគ្រប់ៗគ្នា៕

Related posts

Leave a Comment