សូមចូលរួមរំលែកទុក្ខផង នារីដ៏ស្រស់ស្អាតម្នាក់បានស្លា ប់ បាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែ

កាលពីម៉ោង១២យប់រំលងអាធ្រាត ឆ្លងចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ស្រ្ដីម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្ដធ្លាក់ចូលទៅក្នុងបឹងទទឹងថ្ងៃ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ រាជធានីភ្នំពេញ បណ្ដាធ្វើឲ្យស្លា ប់ បាត់បង់ជីវិត។

រថយន្ដរបស់ស្រ្ដីរងគ្រោះ ម៉ាក Toyota Camry ស៊េរីឆ្នាំ២០០៧ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2BG-7274។ ក្នុងគ្រោះថ្នាក់ខាងលើនេះដែរ អស់រយៈពេលជិត១ម៉ោង ទើបប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ ចុះទៅវាយកញ្ចក់ឡានដើម្បីជួយសង្រ្គោះស្រ្ដីខាងលើ ប៉ុន្ដែជាអកុសល គាត់បានទទួលមរណភាពទៅហើយ

ណាមិញ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ New Piseth ត្រូវជាមិត្ដភក្ដិនៃ ស ព ក៏បានបង្ហោះសារមួយឃ្លាថា៖”Leak អេីយ​ Leak បងទេីបតែបាត់បង់មិត្តល្អម្នាក់មិនទាន់បាត់នឹកវាផង ឥលូវមកត្រូវបាត់បង់​ Leak ​ឯងទៀត សូមទៅអោយបានសុខណាជាតិក្រោយសូមអោយអាយុវែងសំណាងល្អណា​ Leak

សូមជម្រាបផងដែរថា ស្រ្ដីដែលបានស្លា ប់ ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ ចន្ទ វលក្ខ អាយុ៣០ឆ្នាំ។ បច្ចុប្បន្ន ស ព នារីរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ហើយចំពោះមូលហេតុ ដែលបណ្ដាធ្វើឲ្យនារីខាងលើ បើកធ្លាក់ទឹកបឹងទទឹងថ្ងៃ នេះ យើងនូវពុំទាន់ដឹងមូលហេតុច្បាស់លាស់នោះទេ

Related posts

Leave a Comment