មើលហើយក្ដុកក្ដួល ខាត់ សុឃីម និងប្អូនៗ នាំគ្នារាំឆៃយ៉ាំបណ្តើរ យំបណ្តើរ ជូនឪពុក (មានវីដេអូ)

ភ្នំពេញ៖ គឺជារឿងដ៏គួរឲ្យសោកស្ដាយយ៉ាងខ្លាំង ចំពោះតារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម ដោយបានជួបទុក្ខធំ ដែលលោកឪពុកជាទីស្រលាញ់របស់នាង បានទទួលមរណៈភាពកាលពីប៉ុន្មានថ្ងៃមុននេះ ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីជ្រាបពីដំណឹងដ៏ក្រៀមក្រំបែបនេះហើយ បណ្ដាសិល្បករសិល្បការិនី ព្រមទាំងហ្វេនៗជាច្រើន បានចូលនមកផ្ញើសារលើកទឹកចិត្ត ក៏ដូចជាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះចំពោះនាង និងក្រុមគ្រួសាររបស់នាងទាំងមូល ថែមទៀតផង។

ជាក់ស្ដែង នៅក្នុងពិធីបុណ្យ ៧ ថ្ងៃ លោកឪពុករបស់ អ្នកនាង ខាត់​ សុឃីម បានធ្វើឲ្យមហាជនជាច្រើន មានការដក់ជាប់ក្នុងអារម្មណ៍ លាយឡំនិងភាពក្ដុកក្ដួល ជាមួយនឹងទិដ្ឋភាពនេះផ្ទាល់ ដោយនៅក្នុងនោះ នាង ព្រមទាំងសមាជិកគ្រួសារបាននាំគ្នា ច្រៀងចម្រៀង ជូនឪពុករបស់ខ្លួន ដែលជាបទភ្លេងឆៃយ៉ាំ ព្រមទាំងនាំគ្នារាំទៅតាមចង្វាក់ភ្លេងថែមទៀត ដែលធ្វើឲ្យមហាជនជាច្រើន មានការកោតសរសើរពីទឹកចិត្ត និងក្ដីស្រលាញ់ ដែលមានចំពោះលោកឪពុក ផងដែរ

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

Related posts

Leave a Comment