លៀង ចាន់ឡា ទម្លាយមុខគូស្នេហ៍ សង្ហាមិនធម្មតាទេ

ប្រិយមិត្តប្រាកដជានៅចាំ លៀង ចាន់ឡា អតីតបេក្ខនារីដ៏លេចធ្លោម្នាក់ក្នុងកម្មវិធីប្រឡងចម្រៀង X Factor Cambodia កាលពីឆ្នាំ ២០១៩ មិនខាន ដោយកញ្ញាបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលនឹងសមត្ថភាពច្រៀង និង ជីប្រវត្តិដ៏កម្សត់របស់នាងយ៉ាងខ្លាំង ។ទោះបីជាមិនទទួលបានជោគជ័យពីការប្រកួតប្រជែងនោះក្តី ប៉ុន្តែដោយភាពតស៊ូ លៀង

ចាន់ឡា បានក្រាញននៀលដើរឆ្ពោះលើវិថីសិល្បៈដែលនាងស្រឡាញ់ពេញមិនរួយរាឡើយ រហូតនាងត្រូវបានគេហៅឡើងច្រៀងតាមកម្មវិធីជាបន្តបន្ទាប់ ហើយថ្មីៗនេះទៀតអតីតបេក្ខនារី X Factor Cambodia រូបនេះ ក៏ត្រូវបានគេហៅឱ្យសម្តែងក្នុងរឿងខ្លីមួយមានចំណងជើង «ស្របពេលដែលកំពុងមានឈ្មោះក្នុងវិថីសិល្បៈនេះ លៀង ចាន់ឡា ដែលពីមុនត្រូវបានគេស្គាល់ថាជានារីម្នាក់ទន់ខ្សោយ និង មានជីវភាពគ្រួសារលំបាកដែលតាំងទីនៅខេត្តកំពង់ឆ្នាំងនោះ ស្រាប់តែបានបង្ហាញរឿងភ្ញាក់ផ្អើលមួយដល់មហាជន ដោយនាងបានទ

ម្លាយថានាងមានគូស្នេហ៍ហើយ ។បើតាមបទសម្ភាសតារាញូស៍ លៀង ចាន់ឡា ហាក់មិនលាក់លៀមនោះឡើយ ដោយនាងបានឱ្យដឹងថា គូស្នេហ៍របស់នាងគឺជាបុរសវ័យក្មេងមានមុខមាត់ស្រស់សង្ហាឈ្មោះ សិទ្ធ ភារុន មានអាយុ ១៨ ឆ្នាំស្របាលនាងដែរ ។ លៀង ចាន់ឡា បានឱ្យដឹងបន្តទៀតថា នាង និង គូស្នេហ៍មានគំរោងរៀបការនៅពេលដែលនាងជោគជ័យក្នុងអាជីពសិល្បៈ មានលុយ និង ជួយពុកម៉ែបានសិន បានដឹកដៃគូស្នេហ៍ចូលរោងការតាមក្រោយ ៕

Related posts

Leave a Comment