ស្ត្រីម្នាក់រស់នៅយ៉ាងវេទនាបំផុត ក្រោយម្ដាយឃុំក្នុងផ្ទះអស់ពេល ២៦ ឆ្នាំ

ស្ត្រី​ជនជាតិ​រុស្ស៊ី​ម្នាក់ ដែល​ត្រូវ​បាន​ម្ដាយ​ឃុំ​ខ្លួន​ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ​អស់​ពេល ២៦ ឆ្នាំ​នោះ បាន​ទម្លាយ​ថា រូប​នាង​ត្រូវបរិភោគ​ចំណី​ឆ្មា និង​នំប៉័ង​ជូរ​ផ្អូម ដើម្បី​អាច​បន្ត​ជីវិត​របស់​ខ្លួន ។ស្ត្រី​វ័យ ៤២ ឆ្នាំ​ម្នាក់ ត្រូវ​បាន​ម្ដាយ​របស់​ខ្លួន​ចាក់​សោ​ទុក​ឲ្យ​ជាប់​នៅ​ក្នុង​ផ្ទះ​ជាង​ពាក់​កណ្ដាល​ជីវិត ដោយ​អះអាង​ថា ដើម្បី​ការពារ​នាង​ពី​ការ​បៀតបៀន​ពី​អ្នក​ដទៃ ។ នាង Nadezhda

Bushuyeva មិន​បាន​ឃើញ​ពន្លឺ​ថ្ងៃ និង​ពិភព​ខាង​ក្រៅ ចាប់​តាំង​ពី​នាង​ឈប់​រៀន កាល​ពី​ប្រមាណ ២៦ ឆ្នាំ​មុន លើក​លែង​តែ​ពេល​មួយ​ដែល​នាង​ត្រូវ​ទៅ​គ្លីនិក​ព្យាបាល​ក្នុង​ឆ្នាំ ២០០៦ ។នាង​ត្រូវ​បាន​ពឹង​លើ​ចំណី​ឆ្មា និង​អាហារ​ជូរ​ផ្អូម​ដើម្បី​រស់ និង​ត្រូវ​ឃុំ​ក្នុង​ផ្ទះ​រហូត​ទាល់​តែ​ម្ដាយ​នាង ដែល​មាន​ឈ្មោះ​ថា Tatiana ដែល​ជា​អតីតជំនួយការ​ហាង​ដែលចូលនិវត្ត​ បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​ត្រូវ​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ក្រោយ​មក មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​ក៏​បាន​ធ្វើ​ការ​ពិនិត្យ​មើល​ជុំវិញ​ផ្ទះ​របស់​នាង ក៏​បាន​ឃើញ​ខ្មោច​ឆ្មា អាចម៍​កណ្ដុរ

ហើយ​និង​កន្លែង​នៅ​លើ​ឥដ្ឋ ដែល​ជា​កន្លែង​ស្ត្រី​រងគ្រោះ​ដេក ។នៅ​ពេល​រក​ឃើញ​នាង សក់​របស់ Nadezhda ឡើង​ដាញ់ ហើយ​ត្រូវ​បាន​ឲ្យ​ដឹង​ថា នាង​មិន​បាន​ងូត​ទឹក​អស់​ពេល​ជាង ១០ ឆ្នាំ​ហើយ ។

Related posts

Leave a Comment