កូន ១ ហើយវ័យក្បែរ ៤០ ទៀត តែសម្រស់ លី ម៉ារីណា ក្រមុំវ័យ ២០ ផ្លាយសុំខ្មាស

សម្រស់ពិតជាផ្នែកមួយដ៏សំខាន់ក្នុងអាជីពជាអ្នកសិល្បៈ នៅពេលសម្រស់កាន់តែលេចធ្លោ សមត្ថភាពសិល្បៈខ្លាំង ទីផ្សារការងារក៏មានច្រើន ។ ថ្ងៃនេះយើងសូមបង្ហាញពីសម្រស់របស់អ្នកសិល្បៈម្នាក់ទៀត ដែលមានវ័យក្បែរ ៤០ ហើយ ប៉ុន្តែនៅតែរូបសម្រស់ស្រស់ស្អាត និង សាច់ចាំ និង ក្មេងជាងវ័យ មើលទៅអត់សរសើរមិនបាន ។

អ្នកសិល្បៈរូបនេះត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ ដែលអ្នកនាងកំពុងសម្តែងជាតួអង្គអ្នកស្រីទី ១ ក្នុងរឿង «រាជិនីភូមិគ្រឹះ» នោះគឺអ្នកនាង លី ម៉ារីណា ។ អ្នកនាង លី ម៉ារីណា ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាត ជាពិសេសពណ៌សម្បុរស្បែកសខ្ចីគួរឱ្យក្នាញ់ ហើយនៅពេលអ្នកនាងតុបតែងខ្លួនម្តងៗសម្រស់របស់នាងពិតជាស្អាត និង លេចធ្លោមិនចាញ់តារាជំនាន់ក្រោយឡើយ ។

បើតាមរយៈព័ត៌មានលម្អិតលើហ្វេសប៊ុកផ្ទាល់របស់អ្នកនាង លី ម៉ារីណា បានបង្ហាញឱ្យដឹងថា អ្នកនាងគឺមានវ័យ ៣៩ ឆ្នាំហើយមកទល់នឹងឆ្នាំ ២០២០ នេះ ដោយអ្នកនាងបានកើតនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ១៩៨១ ។ ពិតណាស់ដើម្បីទទួលបានសម្រស់ដែលនៅតែស្រស់ស្អាត និង សាច់ចាំបែបនេះ កន្លងមកតួអ្នកស្រីទី ១ ក្នុងរឿង «រាជិនីភូមិគ្រឹះ» រូបនេះក៏ធ្លាប់បានឱ្យដឹងដែរថា មកពីអ្នកនាងមានវិធីថែទាំងសម្រស់យ៉ាងដិតដល់ជាមួយការប្រើប្រាស់ផលិតផលថែសម្រស់ខ្លះៗ ហើយអ្វីដែលចម្បងនោះគឺការហាត់ប្រាណ និង របបអាហារហូបចុកប្រចាំថ្ងៃ ។

ជាមួយនឹងសម្រស់ក្បែរ ៤០ ឆ្នាំ និង មានវិធីសាស្រ្តថែសម្រស់ឱ្យនៅតែក្មេងជាវ័យនេះដែរ អ្នកនាង លី ម៉ារីណា ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ឡើយ រហូតដល់អ្នកគាំទ្រជាច្រើននិយាយថា សម្រស់អ្នកនាង លី ម៉ារីណា ហាក់បានធ្វើឱ្យក្រមុំវ័យ ២០ ឆ្នាំជាងសុំខ្មាសទៀតផង ។ គួរឱ្យដឹងដែរថា អ្នកនាង ម៉ារីណា ពេលនេះកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមី និង កូនប្រុសជាទីស្រឡាញ់របស់នាង ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment