កូនមួយទៅហើយ តែកុំមើលសម្រស់ និង រូបរាងរបស់ ប៊ីរីយ៉ា ក្រមុំមិនដូរ

តារាសម្តែងដែលមានទម្រង់មុខដូចកូនកាត់ ប៊ីរីយ៉ា បានលេចមុខនៅក្នុងរឿងភាគថ្មីក្រោយពីអាក់ខានសម្តែងរឿងមួយរយៈធំ ហើយអ្វីដែលចាប់អារម្មណ៍នោះមានការសរសើរស្ទើរគ្រប់គ្នាថា កូនមួយទៅហើយតែសម្រស់ និង ស្ទីលនៃការលេងខ្លួនរបស់ ប៊ីរីយ៉ា នៅតែស្អាតខ្លាំងមិនចាញ់ក្រមុំៗនោះទេ ។

បើទោះបីជាមានស្វាមី និង មានកូនក៏ពិតមែន តែសម្រស់របស់ ប៊ីរីយ៉ា ហាក់មិនស្រកស្រុតឡើយ ជាពិសេសនាងនៅតែមានរូបរាងតូចស្រឡូន និង មានក្បាលពោះរាបស្មើ ដែលកាន់តែទាក់ទាញនៅពេលនាងលេងខ្លួនក្នុងឈុតទាន់សម័យ ហើយអ្វីដែលកាន់តែកាលីបនោះថ្មីៗនេះ ប៊ីរីយ៉ា បានបន្ថែមស្នាមសាក់នៅស្មាមើលទៅកាន់តែទាក់ទាញថែមមួយកម្រិតទៀត ។

ដោយមិនមានការហាមឃាត់ពីសំណាក់ស្វាមី ប៊ីរីយ៉ា នៅតែបន្តអាជីពសម្តែងដដែល តែយ៉ាងណានាងធ្លាប់អះអាងថា បើសម្តែងក្នុងឈុតឆាកស្នេហារោលរាលខ្លាំងពេកនាងមិនទទួលសម្តែងឡើយ ដោយខ្លាចស្វាមីអាក់អន់ចិត្ត ។ ក្រៅពីការងារសិល្បៈ ប៊ីរីយ៉ា ក៏មានមុខរបរបន្ទាប់បន្សំជាច្រើននៅក្នុងដៃ ដែលពេលនេះកំពុងដំណើរការរលូនផងដែរ ៕

សូមទស្សនារូភពខាងក្រោម

Related posts

Leave a Comment