រំភើបចិត្តណាស់ ឯកឧត្តម គួច ចំរើន និងលោកជំទាវ បានអញ្ជើញទៅសួរសុខទុក្ខ​ អតីតកីឡាករជម្រើសជាតិ U16 ទៀត គឹមហេង ដល់មន្ទីរពេទ្យកាល់មែ៉ត ដែលគ្រោះថ្នាក់ចរាចរណ៍ និងបានឧបត្ថម្ភថវិកាចំនួន

ប្រិយមិត្ដប្រាកដជាទទួលជ្រាបយ៉ាងច្បាស់រួចមកហើយ ចំពោះគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងកាលពីវេលាម៉ោង ១រំលងអាធ្រាត ឆ្លងចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ដែលបណ្ដាធ្វើឲ្យនារីដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះ គ្រី សុខដាឡែន ហៅជ្រុយ បានស្លា ប់ បាត់បង់ជីវិត
នៅនឹងកន្លែងកើតហេតុ ចំណែកឯបុរសម្នាក់ទៀត ដែលត្រូវបានគេស្គាល់ថា ជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16 បច្ចុប្បន្នលេងឲ្យក្លឹបបាល់ទាត់ វិសាខា នោះគឺលោក ទៀត គីមហេង បានទទួលរងរបួសធ្ងន់ត្រង់ផ្នែកក្បាល រហូតមានឈាមកក ក្នុងខួរក្បាលថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ដ៏រន្ធ ត់ មួយនេះ បានកើតឡើងស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបួន លើកំណាត់ផ្លូវ៣១០ កែងនឹងផ្លូវ ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនបង្កហេតុ យើងនូវពុំទាន់ស្គាល់អត្ដសញ្ញាណនៅឡើយនោះទេ ហើយបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតាមស្រាវជ្រាវយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយទទួលបានដំណឹង ចំពោះគ្រោះថ្នាក់ចរាចរណ៍មួយនេះរួចមក កាលពីយប់ម្សិលមិញនេះ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ អភិបាលខេត្ដព្រះសីហនុឯកឧត្ដម គួច ចំរើន និងលោកជំទាវ បានអញ្ចើញចុះទៅសួរសុខទុក្ខប្អូនប្រុស ទៀត គីមហេង នៅមន្ទីរពេទ្យ កាល់ម៉ែត្រ ដែលកំពុងតែសម្រាកព្យាបាល និងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ ទុកសម្រាប់ការព្យាបាលរបួស

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកលោក ទៀត ចំរើន ដែលត្រូវជាឪពុក ប្អូនប្រុស ទៀត គីមហេង បានសរសេរប្រាប់ឱ្យដឹងថា៖”ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញមកសួរសុខទុក្ខកូនរបស់ខ្ញុំបាទដល់មន្ទីរពេទ្យកាល់ម៉ែត្រ ដែលគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញវេលាម៉ោង១ រំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ និងបានឧបត្ថម្ភថវិកាចំនួន ១,០០០ដុល្លារ សំរាប់ព្យាបាលផងដែរ”។

Related posts

Leave a Comment