អារម្មណ៍ តន់ ចន្ទស៊ីម៉ា ១ថ្ងៃ ក្រោយមានរន្ទះបាញ់ ពេលកំពុងថត MV «ក្តីសុខមិនមែនធ្លាក់ពីលើមេឃ» (វីដេអូ)

កាលពីថ្មីៗកន្លងទៅនេះ តារាចម្រៀង តន់ ចន្ទស៊ីម៉ា ដែលជាតារាចម្រៀងក្នុងផលិតកម្ម Galaxy ឡេង ណាវ៉ាត្រា បានបង្ហោះវីដេអូសកម្មភាពក្រៅឆាកមួយខណៈពេលដែលនាង និង ក្រុមការងារកំពុងថត MV បទចម្រៀងថ្មីមានចំណងជើង «ក្តីសុខមិនមែនធ្លាក់ពីលើមេឃ» ស្រាប់តែមានរផ្លេកបន្ទោ និង រន្ទះបាញ់កើតឡើង ធ្វើឱ្យមានតក់ស្លុតយ៉ាងខ្លាំង ។

ហេតុការណ៍ដ៏ចៃដន្យនេះបានធ្វើឱ្យមហាជន និង អ្នកគាំទ្រតារាចម្រៀង តន់ ចន្ទស៊ីម៉ា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពនាង និង ក្រុមការងារ រហូតមានការចោទជាសំណួរព្រោងព្រាត ។ ក្រោយពេលឃើញមហាជន ពិសេសអ្នកគាំទ្រព្រួយបារម្ភនោះ មួយថ្ងៃក្រោយមានហេតុការណ៍ដ៏គួរឱ្យខ្លាច និង តក់ស្លុតរត់ចែកជើងគ្នាសព្រាតនោះ តារាចម្រៀងម្ចាស់បទ «ឡានសារ៉ែន» តន់ ចន្ទស៊ីម៉ា ក៏បានបង្ហោះវីដេអូមួយ រៀបរាប់ពីអារម្មណ៍ និង ស្ថានការណ៍ដែលបានកើតឡើងនៅពេលមានរន្ទះបាញ់នោះ ។

តន់ ចន្ទសីម៉ា បានឱ្យដឹងថា នាង និង ក្រុមការងារពិតជាមានការតក់ស្លុតយ៉ាងខ្លាំង ពេលដែលមានហេតុការណ៍នោះកើតឡើង តែយ៉ាងណានាង និង ក្រុមការងារមានសុវត្ថិភាពទេ ពោលគឺមិនមានអ្វីកើតឡើងឡើយ ហើយភ្លាមៗនោះនាង និង ក្រុមការងារក៏បានបញ្ចប់ការថតនោះតែម្តងមិនបង្អង់យូរទេ ។ ជាមួយនឹងការឱ្យដឹងពីសុខទុក្ខនោះដែរ តារាចម្រៀង តន់ ចន្ទស៊ីម៉ា ក៏បានឱ្យបងប្អូនទាំងអស់ប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរនៅពេលមានការថតអ្វីមួយខណៈពេលអាកាសធាតុមិនសូវល្អ ចៀសវាសការស្រូបទាញបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ៕

សូមទស្សនាវីដេអូរខាងក្រោម

Related posts

Leave a Comment