ចាំបាច់ទៅ​​ជប៉ុនអី នៅមាត់ទន្លេយើងហ្នឹង ផ្កាសាគូរ៉ាកំពុងរីក​ស្គុសស្គាយ​ស្អាតណាស់

បើ​និយាយ​ដល់ឈ្មោះផ្កាសាគូរ៉ា ប្រជាជនខ្មែរមួយចំនួនច្បាស់ជាស្រឡាញ់ចូលចិត្តណាស់ ព្រោះវាមានពណ៌ផ្កាឈូកលាយពណ៍ស ស្រស់ស្អាត គួរឱ្យចង់គយគន់ និង ថតរូបលេង។ពេលនេះជាឱកាស មួយដ៏ល្អសម្រាប់អ្នក​ចូល​ចិត្ត​ផ្កាសាគូរ៉ា ទោះមិនបានទៅ​ដល់ជប៉ុន ក៏អាច​ទៅមើល និង ថតរូបលេងបាន​ដែរ ព្រោះថានៅ​មាត់ទន្លេ​រាជធានី​ភ្នំពេញ​ មានផ្កាកំពុង​រីក​ស្គុស​ស្គាយ​។

នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះ យោងតាមគណនីហ្វេសប៊ុកផេក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហោះរូបភាពផ្ការីកតាមសួនមាត់ទន្លេ ស្រស់ស្អាតខ្លាំង គួរជាទីគយគន់។ ខាងក្រោម​នេះ ​ជា​រូប​ផ្កាសាគូរ៉ា​មាត់ទន្លេ ដែល​ថត​ និង​ បង្ហោះរូបភាព​ដោយ​មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ៖

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment