ធ្លាប់តែឃើញ កូន ចាបមាស សាមញ្ញៗ តែពេលតែងឈុតប្រពៃណី ពិតជាស្រស់ស្អាត រម្យទមខ្លាំង

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយនូវអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូប គឺយុវតី សែត ហត្ថា ដែលមានឈ្មោះហៅក្រៅថា កូនចាបមាស តាមរយៈស្នាដៃដែលមានការគាំទ្រជាច្រើនពីសំណាក់អ្នកអាន ដូចជា សៀវភៅ កាដូជីវិត និង ខ្យល់ដង្ហើម ជាដើម ។យ៉ាងណាមិញថ្មីៗនេះ កូនចាបមាស បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយខ្លួនបានភ្ជាប់

ពាក្យជាមួយនិពន្ធដូចគ្នា ដែលកំពុងមានការគាំទ្រពីសំណាក់មិត្តអ្នកអានដូចគ្នានោះគឺ លោក ឡាំ លីម ។ជាមួយគ្នានោះដែរ នៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់អ្នកទាំងពីរ  កូនចាបមាស ហាក់មានសម្រស់ស្រស់ស្អាតប្លែកខ្លាំង ប្រកបដោយភាពរម្យទម ជាមួយការតុបតែងខ្លួន ក្នុងឈុតប្រពៃណីខ្មែរ បំពាក់ដោយគ្រឿងអលង្ការ និង ការផាត់មុខបន្តិចបន្តួច ដែលពីមុនមកអ្នកគាំទ្រតែងឃើញកញ្ញាភាគច្រើនចូលចិត្តតែងខ្លួនបែបសាមញ្ញៗ ធម្មតាៗប៉ុណ្ណោះ ។

សូមបញ្ជាក់ថា កញ្ញា សែត ហត្ថា និង លោក ឡាំ លីម បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នាទឹកដីខេត្តពោធិ៍សាត់ ដែលជាស្រុកកំណើតរបស់កញ្ញាផ្ទាល់ ៕

Related posts

Leave a Comment