មុននេះមានទូកពីរគ្រឿងអូសគ្នា នៅកោះថាស ត្រូវព្យុះបោកបក់មកជាប់ល្បាក់ថ្ម មានជាប់មនុស្សលើនោះ

តាមប្រភពព័ត៌មានច្បាស់ការពីលោក ហ៊ុយ ប៊ុនឡេង បានឱ្យដឹងថា មានពលរដ្ឋប្រាប់តាមទូរសព្ទ័លេខ096 6025683 ថាមានទូកពីរគ្រឿង(អូសគ្នា)ត្រូវរលកបោកជាប់ល្បាក់ថ្មនៅកោះថាសវេលាម៉ោងជាង ៣ រសៀលថ្ងៃ នៅថ្ងៃទី ២៩ មិថុនា ២០២០ នេះ ហើយជាប់មនុស្សនៅលើនោះផងដែរ និងបានប្រកាសរកជំនួយអន្តរាគមន៍សង្គ្រោះ ។

តាមការបញ្ជាក់ ករណីនេះលោកឧកញ៉ាទៀ វិចិត្រ ប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុថ្លែងថា ក្រុមអូប័រល្បឿនលឿនក្រុមហ៊ុនលោកឧកញ៉ាកំពុងចាត់ចែងចេញទៅគោលដៅនោះហើយ ដើម្បីជួយពលរដ្ឋ ៕

Related posts

Leave a Comment