ញាក់សាច់!! ស្ងាត់ៗតារាចម្រៀង ជុំ លីណូ ក្លាយជាឪពុកគេបាត់ ទាំងមិនទាន់ចូលរោងជ័យ

បើគិតមកដល់ពេលនេះតារាចម្រៀង ជុំ លីណូ បានភ្ជាប់ពាក្យប្រមាណជាមួយឆ្នាំកន្លះហើយ ហើយអ្វីដែលចាប់អារម្មណ៍ពេលនេះតារាចម្រៀងសម្បុរស្រអែមរូបនេះក៏ត្រៀមខ្លួនធ្វើជាឪពុករបស់គេដែរ ។ ក្នុងនោះក៏មានចាប់អារម្មណ៍ និង ជូនពរចំពោះការទទួលសមាជិកថ្មីរបស់ ជុំ លីណូ ពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រផងដែរ ។

គេចាំបានថាតារាចម្រៀង ជុំ លីណូ បានភ្ជាប់ពាក្យជាមួយស្រីស្អាតដែលមានឈ្មោះ ញ៉ បញ្ញា មានស្រុកកំណើតនៅខេត្តកំពតកាលពីចុងខែមករា ដើមឆ្នាំ ២០១៩ ។ អ្វីដែលកត់សម្គាល់ ជុំ លីណូ មិនទាន់មានបំណងរៀបការនោះទេ តែយ៉ាងណាកន្លងមកលោកធ្លាប់ព្រលយថាចង់មានកូនមុនចូលរោងជ័យ ។ ការលើកឡើងរបស់ ជុំ លីណូ ស្របពេលគូដណ្តឹងរបស់លោកកំពុងពពោះដែលត្រៀមនឹងសម្រាលនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

ជុំ លីណូ មិនទាន់បានបង្ហើបថា កូនដំបូងរបស់លោកជាកូនប្រុស ឬ ស្រីនោះទេ ។ ក្នុងនោះក៏មានការបង្ហើបថា ជុំ លីណូ មានការសប្បាយរីករាយជាខ្លាំង ព្រោះមិនប៉ុន្មានថ្ងៃទេលោកនឹងបានឃើញមុខកូន ។ មិនមែនមានតែលោក ជុំ លីណូ ទេដែលសម្រេចចិត្តយកកូនមុនរៀបអាពាហ៍ពិពាហ៍ ដោយចុងក្រោយនេះ គេសង្កេតឃើញតារាជាច្រើនសម្រេចចិត្តជ្រើសយកវិធីបែបនេះ ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment