អាយដលអ្នកណាខ្លះ? បាត់មុខយូរ ឈិត សុជាតា បច្ចុប្បន្ន កាន់តែស្អាតខ្ញង់ ក្រមុំៗសុំខ្មាស

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង ឈិត សុជាតា ហាក់ជាស្ងាត់បាត់មុខពីវិស័យសិល្បៈ និង មិនបានបង្ហាញមុខក្នុងកម្មវិធីផ្សេងៗដូចមុនឡើយ ដោយបច្ចុប្បន្ន តារាស្រីរូបនេះ ក៏មានកូនភ្លោះពីរនាក់ មានមុខមាត់គួរឲ្យក្នាញ់ផងដែរ។

ម្យ៉ាងវិញទៀត បើងាកទៅមើលពីជីវិតឯកជនរបស់ អ្នកនាង ឈិត សុជាតា វិញឃើញថា នាងកាន់តែមានជីវភាពធូរធា ហ៊ឺហារ ព្រមទាំងមានដំណើរកម្សាន្តជាមួយគ្រួសារជានិច្ច។ មិនតែប៉ុណ្ណោះ ក្រោយមានកូនភ្លោះពីរនាក់រួចមក នាងកាន់តែមានក្ដីសុខ ពេញដោយសុភមង្គលកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

តួយ៉ាង ក្រោយបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ មានហ្វេនៗជាច្រើនចង់ដឹងសុខទុក្ខរបស់នាងជាខ្លាំង។ ជាពិសេស បើងាកទៅមើលពីរូបសម្ផស្សអ្នកនាង ឈិត សុជាតា ក្នុងពេលបច្ចុប្បន្នវិញ នាងនៅតែខ្ញង់ ស្រស់ស្អាតដដែល។ ដោយសម្រស់នាងនៅតែក្មេងជាងវ័យ មិនថាមុខមាត់នោះទេដែលស្អាត តែបើរូបរាងវិញ នៅតែស្រឡូន មិនចាញ់កាលពីនៅក្រមុំឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖​

Related posts

Leave a Comment