ឥឡូវនេះបើសាច់ញាតិឈឺធ្ងន់ រងរបួស មានឧទ្ធម្ភាគចក្រទៅដឹកមកភ្នំពេញភ្លាមៗ មិនភ័យរឿងស្ទះផ្លូវ

ក្នុងករណីបងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកដែលមានលទ្ធភាពខ្ពស់លើការចំណាយ ប្រសិនបើមានសាច់ញាតិឈឺធ្ងន់ ឬ រងគ្រោះថ្នាក់ដោយប្រការណាមួយ ត្រូវការសង្គ្រោះបន្ទាន់ភ្លាមៗ អាចទំនាក់ទំនងទៅខាងសេវាដឹកជញ្ជូនបតាមផ្លូវអាកាសបាន ដោយចំណាយពេលតិច រហ័សទាន់ពេលវេលា ។

បើតាមអ្នកគ្រប់គ្រងក្រុមហ៊ុន​ Helistar Cambodia – Helicopter Charter Services បានប្រាប់ ថាក្រៅពីមានសេវាដឹកជញ្ជូនអ្នកដំណើរទូទៅហើយនោះ ខាងក្រុមហ៊ុនក៏មានសេវាដឹកជញ្ជូនអ្នកជំងឺ អ្នករងរបួសដែលត្រូវការបញ្ជូនមកមន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់ ។ ក្នុងនោះតម្លៃក្នុងមួយជើងចាប់ពី ២ ៥០០ ដុល្លារឡើងទៅ ឬ ទាបជាងនេះ អាស្រ័យទីតាំងជិត ឬ ឆ្ងាយ ។

តាមព័ត៌មានដែលយើងទទួលបានឧទ្ធម្ភាចក្រអាចទៅដឹកអ្នកជំងឺ នៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ហើយឆ្ពោះមកកាន់ភ្នំពេញដោយចុះចតនៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ទីក្រុងកោះពេជ្រ និងមន្ទីរពេទ្យជោរី ។ ក្នុងនោះដែរមុននឹងទៅទទួលអ្នកជំងឺខាងឧទ្ធម្ភាចក្រនឹងបញ្ជាក់ពីមន្ទីរពេទ្យដែលនៅក្បែរៗតំបន់ចុះចត ប្រសិនបើក្រុមគ្រួ​សា​រអ្នកជំងឺឯកភាពថាទៅមន្ទីរពេទ្យណាមួយ ដែលនៅក្បែរនោះទើបអាចទៅដឹកមកបាន ។

ចំពោះការដឹកជញ្ជូនវិញ ក្នុងករណីអ្នកជំងឺមិនអាចអង្គុយបាន គឺអនុញ្ញាតឱ្យមានមនុស្សពីរនាក់កំដរអ្នកជំងឺ អាចជាគ្រូពេទ្យម្នាក់ និងសាច់ញាតិអ្នកជំងឺម្នាក់ ។ ដោយឡែកប្រសិនបើអ្នកជំងឺអាចអង្គុយបាន នោះអាចផ្ទុកមនុស្ស ៥ នាក់ រួមទាំងអ្នកជំងឺ ៕

សូមទស្សនារូបភាពខាង

Related posts

Leave a Comment