សំណាងណាស់! ពលរដ្ឋ៥នាក់ជួបគ្រោះថ្នាក់ដោយសាររលកខ្លាំងវាយលិចទូក ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ

(ខេត្តព្រះសីហនុ)៖ មនុស្ស៥នាក់ដែលជាប់លើទូក២គ្រឿងដោយសាររលកខ្លាំងវា យផ្ទប់ទូកអោយជាប់គឿងនឹងថ្មនៅជិតកោះថាសចន្លោះពីក្រុងព្រះសីហនុទៅកោះរ៉ុងកាលពីរសៀលថ្ងៃ២៩ ខែមិថុនា ឆ្នាំ ២០២០ ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយដោយកម្លាំងអូប៊រ័ល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោង។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ដោយសាររលកខ្លាំងពេកការជួយសង្គ្រោះជួបការលំបាកនិងប្រើពេលយូរក្នុងនោះជនរងគ្រោះទាំង៥នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាពនៅល្ងាចថ្ងៃដដែលក្នុងនោះលោកឧកញ៉ា ទៀវិចិត្រ បានឧបត្ថម្ភថវិកាដល់ទូកនេសាទទាំង២គ្រឿងក្នុងមួយទូកចំនួនមួយលានរៀលបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ថាទូកទាំង២គ្រឿងនេះ(អូសគ្នា)ដោយសារមានមួយគ្រឿងខូចចៃដន្យពេលមកដល់ឃ្លងសមុទ្រក្បែរកោះថាសចំពេលមានរលកខ្លាំងទូកទាំង២គ្រឿងក៍ត្រូវរលកសមុទ្រវាយពន្លិចគឿងជាប់នឹងថ្មនិងថាមនុស្សដែលជាប់លើទូកទាំងអស់ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេអាចនឹងមានគ្រោះថ្នាក់៕

{“source_sid”:”8BF3458C-B6E5-4B0F-A349-E2C3E8EE3907_1593431524824″,”subsource”:”done_button”,”uid”:”8BF3458C-B6E5-4B0F-A349-E2C3E8EE3907_1593070118940″,”source”:”share_action_sheet”,”origin”:”gallery”}

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment