ថ្ងៃចន្ទដើមទ្រព្យ តារាចម្រៀង អេដា បង្ហាញសមាជិកថ្មីខ្មៅស្រិលស្អាតណាស់!

គ្រាន់តែថ្ងៃចន្ទដើមសប្តាហ៍ភ្លាមតារាចម្រៀងរូបស្រស់ អេដា បានបង្ហាញសមាជិកថ្មីយ៉ាងទំនើបពណ៌ខ្មៅស្រិលយ៉ាងស្រស់ស្អាត ។ ការទិញរថយន្តទំនើបរបស់ អេដា ស្របពេលតារាក្នុងសិល្បៈមួយចំនួនរអ៊ូពីការធ្លាក់ចុះនៃការងារសិល្បៈ ជាពិសេសប្រាក់ចំណូល ។

ជាមួយនឹងរថយន្តទំនើបពណ៌ខ្មៅយ៉ាងស្រស់ស្អាត អេដា បានបង្ហោះសារថា «ថ្ងៃចន្ទដេីមទ្រព្យកូនសូមពរជ័យពីទេវឆ្នាំថ្មី នាំសមាជិកថ្មីចូលផ្ទះ សូមឱ្យកូនជួបតែរឿងល្អៗ អរគុណក្រុមការងារ KIA ដែលដុតដៃដុត ជេីងក្នុងការរៀបចំឡានឱ្យទាន់ចិត្ត សូមអរគុណ Fan ទាំងអស់ដែលដឹកដៃខ្ញុំធ្វេីដំណេីរលេីវិថីទៅរកជីវិតជោគជ័យ… ជាចុងក្រោយគឺអរគុណខ្លួនឯង» ។ ក្នុងនោះក៏មានការចាប់អារម្មណ៍ពីភាពជោគជ័យរបស់ អេដា ដែលបានប្រឹងប្រែងរហូតឈានដល់ចំណុចខ្ពស់បែបនេះ ។ ខ្លះលើកឡើងថាពិតជាមិនធម្មតា អេដា ឡើងស៊េរីរថយន្តទំនើបស្របពេលតារាក្នុងសិល្បៈមួយចំនួនត្អូញត្អែរពីការធ្លាក់នៃការងារសិល្បៈនៅក្នុងមួយរយៈពេលចុងក្រោយនេះ ។

ថ្វីដ្បិតមិនមែនជាតារាចម្រៀងប្រចាំផលិតកម្មណាមួយតែ អេដា ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលស្រូបទាញបានការគាំទ្រច្រើនពីសំណាក់មហាជនជាពិសេសយុវវ័យ ។ នាងជោគជ័យទាំងព្រមមិនថាការងារសិល្បៈ ឬ ជីវិតស្នេហានោះទេ ។ យ៉ាងណាមិញចុងក្រោយនេះ អេដា តែងបង្ហាញភាពល្អូកល្អិនជាមួយគូស្នេហ៍ជាជនជាតិបរទេសដែលមានរូបសង្ហាស័ក្តិសមជាមួយនាង ៕

សូមទស្សនារូបខាងក្រោម

Related posts

Leave a Comment