អ្នកឈរមើល ស្រែកស្រៀវជំនួស! ពេលដែលរថយន្តមួយគ្រឿង បើកចូលកប៉ាល់ដោយឆ្លងលើក្តារតែ២បន្ទះ…ទៅជាយ៉ាងណា (មានវីដេអូ)

ថ្មីៗនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈវីដេអូមួយ ​​​​​​​​​​​​​​​​​ត្រូវគេថតបានពីសកម្មភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រថយន្តមួយគ្រឿង ព្យាយាមបើកឆ្លង​​​​​​​​​​​​​​​​​​ ទឹកចូល ក្នុងកប៉ាល់ដឹកជញ្ជូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយបើកលើក្តារតែ ២បន្ទះប៉ុណ្ណោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

រថយន្តប្រភេទ ​​​​​​​​​​​​​​​​​​​​​​​​​​​​ភីកអាប់ មួយគ្រឿង ​​​​​​​​​​​​​​​​​​​បានបើកឆ្លង លើបន្ទះឈើ ដែលធ្វើឲ្យអ្នក ឈរមើល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីឈើកំពង់ទឹក ស្រែកលាន់ម៉ាត់ និងតក់ស្លុត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងខ្លាំង។ នៅក្នុង ហេតុការណ៍នោះ គេឃើញ ​​​​​​​​​​​​​​​​​​​​​បន្ទះក្តារ ទន់ហើយកោង ដោយសារតែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទំងន់ដ៏ធ្ងន់របស់រថយន្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

គេដឹងមិនច្បាស់នោះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថាតើមានអ្នកដំណើរប៉ុន្មានអ្នក ស្ថិតក្នុងរថយន្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅពេលដែលបើកឆ្លង ក្តារឈើ នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ទោះជាយ៉ាងណាក៏ដោយ អ្នកបើកបររថយន្តបាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្តបើកយឺតៗទៅមុខបើទោះជារថយន្ត សឹងតែធ្លាក់ទឹក ទៅហើយក្តី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ នៅទីបំផុត រថយន្តពួកគេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានឆ្លងផុតទឹកដោយជោគជ័យ ធ្វើឲ្យអ្នកឈរមើល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងអ្នកនៅលើកប៉ាល់ទះដៃ អបអរសាទរគ្រប់ៗគ្នា​​​​​​​​​​​​​​​​​​​​​​​​​។

មិនមាននរណាម្នាក់ដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វីដេអូនោះ ថតនៅកន្លែងណាឡើយ ប៉ុន្តែបន្ទាប់ពីវីដេអូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវបង្ហោះចូល ក្នុងបណ្តាញអ៊ីនធឺណែត​​​​​​​​​​​​​​​​​​​​​​​​​​​​ មកទល់នឹងពេលនេះ មាន អ្នកចុចមើលរហូត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាងកន្លះលាននាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៕

សូមទស្សនារូបខាងក្រោម

Related posts

Leave a Comment