ស្អាតកប់! បែកធ្លាយរូបអ្នកនាង គង់ សុជាតិ កាល ពី២៥ឆ្នាំមុន

ភ្នំពេញ៖ អ្នកនាង គង់ សុជាតិ គឺជាពិធីការិនីដ៏ល្បីឈ្មោះមួយរូប ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រិយមិត្តភាគច្រើន ប្រាកដជាធ្លាប់បានឃើញមុខពិធីការិនីឈ្មោះល្បីរូបនេះនៅលើកម្មវិធីទូរទស្សន៍ធំៗជាច្រើន ហើយបច្ចុប្បន្ន អ្នកនាង គង់ សុជាតិ កំពុងបំពេញការងារជាពិធីការិនីនៃស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV។

បើនិយាយពីរឿងសម្រស់វិញ ថ្វីត្បិតតែវ័យរាងជ្រេបន្តិចក៏ដោយ ក៏អ្នកនាង គង់ សុជាតិ នៅតែស្រស់ស្អាតមិនចាញ់តារាជំនាន់ក្រោយប៉ុន្មាននោះទេ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពរបស់ខ្លួនតាំងពីកាល ២៥ឆ្នាំមុន ជារូបថតដែលអ្នកនាងបានចូលរួមប្រកួតបវរកញ្ញាឆ្នាំ១៩៩៥។ បើប្រៀបធៀបមើលរូបសម្រស់របស់អ្នកនាងកាលពី២៥ឆ្នាំមុន និងបច្ចុប្បន្ន ឃើញថាមិនខុសគ្នាប៉ុន្មាននោះទេ។ នេះបង្ហាញឲ្យឃើញថា អ្នកនាង គង់ សុជាតិ នៅតែរក្សាបានសម្រស់ក្មេងជាងវ័យ ទោះបីជាពេលវេលាកន្លងផុតទៅអស់ច្រើនឆ្នាំក៏ដោយ៕

Related posts

Leave a Comment