ឱក សុគន្ធកញ្ញា ស្តាយពេលវេលាពីមុន បើដឹងថាមានកូនរីករាយនាងរៀបការតាំងពីក្មេង

ក្រោយពីរៀបអាពាហ៍ពិពាហ៍ និង មានកូនប្រុសដ៏គួរឲ្យស្រឡាញ់រួចមក តារាចម្រៀង ឱក សុគន្ធកញ្ញា តែងតែបង្ហាញនូវសុភមង្គលពីគ្រួសារតូចរបស់នាងជារឿយៗ ។ជាពិសេទោះបីទាំងស្វាមី និង នាងមានភាពមមាញឹករៀងខ្លួនយ៉ាងណាក៏ដោយ ក៏ប៉ាម៉ាក់មួយគូនេះតែងតែចំណាយភាពកក់ក្តៅដល់កូនប្រុសដ៏គួរឲ្យស្រឡាញ់របស់ខ្លួនដែរ ។ថ្មីៗនេះ ឱក សុគន្ធ

កញ្ញា បានបង្ហាញអារម្មណ៍ស្តាយក្រោយរបស់នាងនៅលើបណ្តាញសង្គម ពីការសម្រេចចិត្តរៀបការយឺតពេក ។ នាងបានរៀបរាប់នៅក្នុងរូបភាព ដំណើរកម្សាន្តជាលក្ខណៈគ្រួសារដ៏តូចថា «បើដឹងថាមានកូនសប្បាយយ៉ាងនេះយកគ្រួសារតាំងពីក្មេង»រយៈពេលជាងមួយឆ្នាំមកហើយ ដែលតារាចម្រៀង ឱក សគន្ធកញ្ញា បានរៀបអាពាហ៍ពិពាហ៍ និង មានចំណងដៃមកដល់ពេលនេះគឺកូនប្រុសអាយុជាង ៧ ខែ ដែលមានឈ្មោះក្រៅថា ឆលី ។

នៅក្នុងនោះ អ្នកគាំទ្រក៏ទន្នឹងរង់ចាំ និង អ៊ុតមើលថានាងនឹងត្រៀមមានប្អូនឲ្យ ឆលី នៅពេលណាដែរ បើមើលទៅគ្រួសារតូចមានសុភមង្គលយ៉ាងនេះហើយ ចុះទម្រាំគ្រួសារធំទៀតនោះ ៕

Related posts

Leave a Comment