ចំណាយជាង ៣ ម៉ឺនដុល្លារលើការថត MV ថ្មី ខេម បង្ហាញដំរួយទ្រនំថ្មីរបស់ខ្លួន (វីដេអូ)

កាលពីពេលកន្លងមកនេះ តារាចម្រៀង ខេម បានបង្ហាញនូវសកម្មភាពថត MV ថ្មីរបស់លោកដែលមានចំណងជើងថា «ជូនអូនឡើងផ្លូវហាយវ៉េ» ហាក់ទទួលបានការសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមផងដែរ ។ ក្នុងបទចម្រៀងមួយបទនោះ មានការចូលរួមសម្តែងរួមជាមួយនឹង ខេម ពីតារាចម្រៀងរៀមច្បង គឺលោក សាន ផានិត

និង តារាសម្តែង សាវិន ហ្វីលីព ផងដែរ ។យ៉ាងណាមិញ គ្រាន់តែបញ្ចេញនូវសកម្មភាពថតភ្លាម អ្នកគាំទ្រប្រាកដចិត្តយ៉ាងច្បាស់ថាលោក ខេម នឹងឈានចូលទ្រនំថ្មី គឺផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ក៏ព្រោះតែថ្មីៗនេះលោក ខេម ក៏បានបង្ហើបដំរួយនៅសំនួរលើគណនី fb របស់លោកថា «មានសំណួរខ្លះចង់សួរទៅដល់ហ្វេន? ប្រសិនបើការសម្រេចចិត្តរបស់ខ្ញុំណាមួយទទួលជោគជ័យ សួរថាតើខ្ញុំសម្រេចចិត្តខុសរឺក៏ត្រូវ???» ម្យ៉ាងវិញទៀតស្របពេលនឹងគ្នាដែរ លោក ញឹម តាស្រង់ ដែលជាអ្នកនិពន្ធ និង អ្នកចាត់ចែងទូទៅក្នុងផលិត

កម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ក៏បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា បទចម្រៀងថ្មីដែលមានចំណងជើងថា «ជូនអូនឡើងផ្លូវហាយវ៉េ» នឹងត្រៀមបង្ហាញក្នុងដើមខែកក្កដាខាងមុខ ហើយបទចម្រៀងនេះបានចំណាយទុននៃការថតដល់ទៅជាង ៣ ម៉ឺនដុល្លារ និង ចំណាយការថតដល់ទៅបីថ្ងៃផងដែ ៕

Related posts

Leave a Comment