ធ្លាប់តែឃើញពាក់អាវរលុង មិនដឹងថាតារាសម្តែង តូតា ពពោះធំបែបនេះសោះ!

ដោយសារតែចង់បានកូនប្រលែងលេងភ្លាមៗតារាសម្តែងរូបស្រស់ តូតា មិនមានការពន្យារពេលអ្វីឡើយ ។ យ៉ាងណាមិញថ្មីៗនេះនាងបានបង្ហាញរូបភាពពពោះជាមួយនឹងអារម្មណ៍រីករាយដោយបានក្លាយជាម្តាយរបស់គេទៀតផង ។ដោយសារធ្លាប់តែឃើញ តូតា លេងស្ទីលស្លៀករ៉ូបបែបរលុងៗទើបមិនមាននរណាចាប់អារម្មណ៍ថានាងកំពុងពពោះនោះទេ ប៉ុន្តែ

យ៉ាងណាថ្មីៗនេះ តូតា បានបង្ហាញរូបភាពផ្ទៃពោះខ្ទាតធំគួរសម ធ្វើឱ្យមិត្តភក្តិរួមអាជីពក៏ដូចជាអ្នកគាំទ្រអបអរសាទរចំពោះការត្រៀមខ្លួនទទួលសមាជិកថ្មីរបស់នាង ។ តូតា មិនបានបញ្ជាក់ភេទកូនក្នុងផ្ទៃ និង អាយុគភ៌របស់នាងនោះទេ ប៉ុន្តែបើគេមើលសុខភាព និង សម្រស់របស់ តូតា ក្នុងពេលនេះពិតជានៅតែស្រស់ស្អាតមិនថមថយនោះទេ ។

គេចាំបានថា តូតា បានរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធមជាមួយលោក ប៉ុល វិបូ កាលពីពាក់កណ្តាលខែមីនាកន្លងទៅ ក្រោយពីពួកគេបានស្វែងយល់ចិត្តថ្លើម និង រួមរស់នៅក្រោមដំបួលមួយរយៈពេល ។ ក្រោយរៀបការ តូតា ហាក់មិនសូវខ្វាយខ្វល់នឹងការសន្សំលុយកាក់ល្អិតតាមរយៈការសម្តែងទៀតឡើយ ។ ពោលគឺនាងងាកមកលក់ផលិតផលរក្សាសម្រស់តាមអនឡាញដែលកំពុងជោគជ័យផងដែរ ។ ក្រៅពីនេះនាង និង ស្វាមីក៏មានមុខរបរគ្រាក់ៗក្នុងដៃជាច្រើនផងដែរ ៕

Related posts

Leave a Comment