ទីបំផុតបានដឹងមូលហេតុ​ នៅពីក្រោយគូស្នេហ៍ស្លេកស្លាំងមួយគូនេះហើយ

ថៃ៖ ថ្មីៗនេះគេឃើញមានការចែករំលែកយ៉ាងច្រើននូវរូបថតបីសន្លឹក បង្ហាញពីមុខមាត់គូស្នេហ៍មួយគូដែលមើលទៅគួរឲ្យខ្លាច ដោយសារតែភាពស្លេកស្លាំង ។ មានអ្នកលេងហ្វេសប៊ុកជាច្រើនឆ្ងល់ថា តើមានរឿងអ្វីកើតឡើងចំពោះរូបគេទាំងពីរនាក់? តើពួកគេធ្វើអ្វី?

ជាមួយគ្នានេះ គេឃើញមានទំព័រហ្វេសប៊ុកជាច្រើនបានយករូបថតរបស់ពួកគេទាំងពីរនាក់ ទៅចែកចាយបន្តជាមួយការអធិប្បាយបែបកំប្លែងលេងសើច រហូតក្លាយជាប្រធានបទថ្មីមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

តាមពិតចំពោះរូបថតគូស្នេហ៍ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនេះ គឺគ្រាន់តែជាការថតលេងសើច ទាមទារការចាប់អារម្មណ៍ប៉ុណ្ណោះ ពីសំណាក់ស្ត្រីម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «ดวงจันทร์ ใจดี» ។ បច្ចុប្បន្ននាងមានអាជីពជាអ្នកលក់ផលិតតាមអនឡាញ កំពុងរស់នៅខេត្ត ប្រាចាន់បុរី ភាគកណ្ដាលប្រទេសថៃ ។

ស្ត្រីរូបនេះ មានស្រុកកំណើតនៅខេត្ត សុរិន្ទ តែងតែបង្ហោះសកម្មភាពប្លែកៗ បែបកំប្លែង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនរបស់នាង តែតាមពិតរូបសម្បត្តិរបស់នាងសមសួន មិនគួរឲ្យខ្លាចដូចរូបថតដែលនាងបានបង្ហោះខាងលើនេះឡើយ ៕

Related posts

Leave a Comment