ពលរដ្ឋទិញឡានតពីគេ មិនព្រមទៅកាត់ឈ្មោះ ទៅថ្ងៃមុខនឹងត្រូវជួបទុក្ខលំបាក ៦ យ៉ាង

បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទិញរថយន្តតពីគេ ត្រូវប្រញាប់ទៅកាត់ឈ្មោះ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ក្នុងករណីនេះបងប្អូនមិនទៅកាត់ឈ្មោះ នឹងត្រូវជួបផលវិបាកដូចខាងក្រោមនេះ៖

១.ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ ឬយកយានយន្តទៅប្រព្រឹត្តបទល្មើសផ្សេងៗម្ចាស់ដើមនឹងត្រូវជាប់ការស៊ើប
អង្កេតរបស់សមត្ថកិច្ច

២. ពេលបាត់បង់ឯកសារដូចជា បណ្ណសម្គាល់យានយន្ត ផ្លាកលេខសម្គាល់យានយន្ត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិស្នើសុំធ្វើឯកសារទាំងអស់នោះឡើងវិញទេ លុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំ

៣. ករណីបាត់បង់យានយន្ត ម្ចាស់បច្ចុប្បន្នក៏គ្មានសិទ្ធិប្ដឹងផ្ដល់នោះដែរ លុះត្រាណាម្ចាស់ដើមទើបច្បាប់ទទួលស្គាល់ជាផ្លូវការ

៤. ប្រសិនបើត្រូវលក់យានយន្តបន្តទៀតម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិកាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ

៥. ម្ចាស់ដើមនៅតែមានសិទ្ធិស្របច្បាប់លើយានយន្តនោះ

៦. ម្ចាស់ដើមមានសិទ្ធិគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថាយានយន្តរបស់ខ្លួនត្រូវចោរលួចបាត់៕
ប្រភព៖ នាយកដ្ឋាននីតិកម្ម Department of Legal Affairs

Related posts

Leave a Comment