កាន់តែស៊ីជម្រៅ គ្រួសារ អូនហ្វា និង នាយចឺម ទទួលទានអាហារជុំគ្នាដូចគ្រួសារតែមួយ

បើទោះបីកន្លងមកតារាសម្តែងរូបស្រស់ អូនហ្វា និង នាយ ចឺម មិនបានសារភាពពីចំណងស្នេហ៍ជាសាធារណៈក៏ពិតមែន តែតាមរយៈទំនាក់ទំនងក៏ដូចជារូបភាពស្វីតស្វីតកន្លងមកគេជឿថាតារាវ័យក្មេងទាំងពីរជាគូស្នេហ៍នឹងគ្នាយ៉ាងប្រាកដ ថែមទាំងមានការដឹងឮពីសំណាក់ចាស់ទុំផងដែរ ។ថ្មីៗនេះមានការចាប់អារម្មណ៍ ជាពិសេសបុរសៗ

ដែលកួចស្នេហ៍ជាមួយ អូនហ្វា កាន់តែអស់សង្ឃឹម ក្រោយពីបានឃើញរូបភាពរបស់ អូនហ្វា និង នាយចឺម រួមទាំងក្រុមគ្រួសារកំពុងទទួលទានអាហារជុំគ្នា មើលទៅមានភាពស្និទ្ធស្នាលដូចគ្រួសារតែមួយ ។ អាចនិយាយថាចំណងស្នេហ៍របស់ អូនហ្វា និង នាយចឺម ពិតជាទទួលបានការដឹងឮ និង យល់ព្រមពីសំណាក់ចាស់ទុំទាំងសងខាង បើទោះបីកន្លងមក

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយចឺម ធ្លាប់មានរឿងរ៉ាវអាស្រូវញ៉ែប៉ះចំប្រពន្ធគេក៏ដោយ ។ជារឿយៗ នាយចឺម តែងទទួលបានការសរសើរពីសំណាក់មហាជនថាជាបុរសដែលមានសំណាង ព្រោះកន្លងមកគូស្នេហ៍របស់ នាយចឺម សុទ្ធតែជាតារាស្រីវ័យក្មេងនិង មានសម្រស់ស្រស់ស្អាត ប៉ុន្តែយ៉ាងណាក៏ជូនពរឱ្យចំណងស្នេហ៍របស់ នាយចឺម និង អូនហ្វា ឈានដល់ថ្ងៃមង្គលតាមប្រពៃណីខ្មែរ ៕

Related posts

Leave a Comment