ក្ដៅៗ ពេលនេះ ក្រសួងសង្គមកិច្ចបាន ព្រមានមន្ត្រីដែលចែកលុយដល់ពលរដ្ឋក្រីក្រ គ្មានតម្លាភាព លួចពុករលួយ ប្រកាន់បក្ខពួក

មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច បាន​ព្រមាន​ដល់​មន្ត្រី​ទូទាំង​ប្រទេស ដែល​ធ្វើការ​ពាក់ព័ន្ធ​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់ គ្រួសារ ក្រីក្រ និងងាយ ​រ ង គ្រោះ​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ មិន​ត្រូវ​ប្រព្រឹត្ត​អ្វី​ដែល ​ប្រា សចាក ឬ បំពាន​លើ​គោលការណ៍ នីតិវិធី​ណែនាំ​របស់​រាជរដ្ឋាភិបាល​នោះទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការព្រមាន​បែបនេះ​ ធ្វើឡើង​ដោយ​ឯកឧត្តម តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃក្រសួង​សង្គមកិច្ច ខណៈពេល​ចុះ​ពិនិត្យ​ទៅលើ​ការបំពេញ​ការងារ​រប​ស់​មន្ត្រី​ប្រតិបត្តិ​នៃ​សាលាឃុំ​ស្វាយជ្រុំ​ស្រុក​មេ​សា​ង ​ខេត្ត​ព្រៃវែង នា​ថ្ងៃទី​២៨ ខែ មិថុនា ឆ្នាំ ២០២០​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការចុះ​ពិនិត្យមើល​ចាក់​ស្ដែង​នេះ ក្រោយពេល​មានការ​ចោទប្រកាន់ថា​មន្ត្រី​សាលាឃុំ ស្វាយជ្រុំ នេះ​បាន​យកលុយ​កាក់​ពី​ប្រជាពលរដ្ឋ​ក្នុងពេល​បំពេញការងារ ​ឯកឧត្តម តូច ចាន់នី បាន​បញ្ជាក់ថា ​មន្ត្រី​ទាំងអស់​នៅ​ទូទាំងប្រទេស ជាពិសេស​មន្ត្រីឃុំសង្កាត់ ដែលជា​អ្នកប្រតិបត្តិ ការងារ​នានា​ពាក់ព័ន្ធ​នឹង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និងងាយ​រ ង គ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ គឺ​មិនត្រូវ​ប្រព្រឹត្ត​ខុស ឬ បំពាន​លើ​គោលការណ៍​នីតិវិធី​ណែនាំ​របស់​រាជរដ្ឋាភិបាល​ជាដាច់ខាត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រព្រឹត្តិ​ខុស​ដែល​ដែល​ឧ​ត្ត​ម​បញ្ជា​ក់​​នេះ មានដូចជា​មិនត្រូវ​ទទួលយក​លុយកាក់ ​ពី​ប្រជាពលរដ្ឋ ដែល​ទៅ​ស្នើសុំ​ធ្វើ​ប័ណ្ណ​ធម៌​ជាដើម ទោះ​ក្នុង​រូបភាព​ណាក៏ដោយ ពុំ​នោះទេ មន្ត្រី​រូបនោះ នឹង​ប្រឈម​ចំពោះ​ផ្លូវច្បាប់​ពុំមាន​ការលើកលែង​នោះទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រ ងគ្រោះ​ក្នុងកំឡុងពេល​ជំងឺ​កូ​វីដ​១៩​នេះ ជា​កម្មវិធី​ថ្មី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ទើបតែ​ប្រកាស​ដាក់ឱ្យអនុវត្ត​ក្នុង ខែមិថុនា​ឆ្នាំ ២០២០​នេះ​។ ការផ្ដល់ជូន​ថវិការ​នេះ គឺ​សម្រាប់​គ្រួសារ​ដែលមាន បណ្ណ​សមធម៌ ដែល​សុពលភាព​ទូទាំងប្រទេស​កម្ពុជា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន្ត្រី​ជំនាញ​ក្រសួង​សង្គមកិច្ច​ក៏​ធ្លាប់បាន​បញ្ជាក់ដែរថា គ្រួសារ​ក្រីក្រ​និង​ងាយ​រ ង គ្រោះ​ទាំងអស់​ដែលមាន​ប័ណ្ណ​សមធម៌​មាន​សុពលភាព ត្រូវតែ​យក​ប័ណ្ណ​សមធម៌​នោះ​ទៅសាលាឃុំ សង្កាត់​ដើម្បី​ផ្ទៀងផ្ទាត់​ជាដាច់ខាត និង​បន្ទាប់មក​អាច​កាន់​ប័ណ្ណ​សមធម៌​នោះ​ដើម្បី​ទៅ​បើក​ថវិការ​នៅ​ទីភ្នាក់ងារ​វី​ង​។ ការផ្ទៀងផ្ទាត់​ប័ណ្ណ​សមធម៌​នេះ អាចធ្វើ​ឡើង​នៅ​គ្រប់​សាលាឃុំ សង្កាត់ និង​អាច​ទទួលបាន​ថវិការ​នៅ​គ្រប់​ភ្នាក់ងារ​វី​ង ចាប់ពី​សប្ដាហ៍​ទី ៤​ខែមិថុនា​ឆ្នាំ​២០២០​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រ ង គ្រោះ ​ក្នុងកំឡុងពេល​ជំងឺ​កូ​វីដ​១៩​នេះ គឺ​បែងចែក​ផ្សេងគ្នា​ទៅតាម​កម្រិត​គ្រួសារ ដោយមាន​ក្រីក្រ​កម្រិត ១​និង​ក្រីក្រ​កម្រិត ២ ហើយក៏​មានការ​បែងចែក​ជា​៣​ទីតាំង​ផងដែរ រួមមាន ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ ទីប្រជុំជន​ក្រៅពី​រាជធានី​ភ្នំពេញ និង​នៅ​ជនបទ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment