ស្អាតពេកហើយ! ពេល ជីជី តែងស្លៀកឈុតកូនក្រមុំ ឡើងទន់ភ្លន់ស្អាតខ្លាំង

ភ្នំពេញ៖ ពិធីការិនីឆ្នើមរាងតូចច្រឡឹង សម្ដីចាក់ទឹកមិនលិច កញ្ញា ជីជី កាន់តែមានឈ្មោះល្បីល្បាញ បើទោះបីចូលសិល្បៈច្រើនឆ្នាំក៏ពិតមែន ដោយនាងមានទាំងសមត្ថភាព និងរូបសម្ផស្សស្អាតផូរផង់គួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតផង។

ដោយឡែកពិធីការិនីឆ្នើមរូបនេះ តែងតែធ្វើឲ្យទស្សនិកជន និងហ្វេនៗមានការចាប់អារម្មណ៍លើរូបសម្រស់របស់នាងជានិច្ច ដោយរាល់ស្ទាយ៍តែងខ្លួននាង មិនជាសូវចូលចិត្តស្លៀកពាក់ស៊ិចស៊ីប៉ុន្មានឡើយ តែនាងនៅតែមានចំណុចគួរឲ្យទាក់ទាញដដែល។

តួយ៉ាង ហ្វេនអ្នកគាំទ្ររបស់ កញ្ញា ជីជី ធ្លាប់តែឃើញនាងស្លៀកសម្លៀកបំពាក់ និងការតុបតែងខ្លួនបែបឃ្យូតៗ ស៊ីវិល័យ។ តែមុននេះបន្តិច នាងបានធ្វើឲ្យគ្រប់គ្នាភ្លឹកជាមួយសម្រស់ផាត់មុខ និង ស្លៀកឈុតកូនក្រមុំស្ទើរតែគ្រប់គ្នាតែម្ដង។

ជាការពិតណាស់ យើងកម្រនឹងបានឃើញតារាស្រីរូបនេះ ស្លៀកឈុតកូនក្រមុំបែបនេះណាស់ ដោយមើលទៅនាងពិតជាស្រស់ស្អាតបែបទន់ភ្លន់ មិនថាកែវភ្នែក ឬស្នាមញញឹមនោះទេ៕

សូមទស្សនរូបភាពខាងក្រោម៖

Related posts

Leave a Comment