មិនលង់ម៉េចបាន! បើកូន៣ហើយ តែ មាស ម៉ូលីណា នៅតែស្អាតពេលស្លៀកឈុតបុរាណ

ភ្នំពេញ៖ អតីតពិធីការិនីឆ្នើម អ្នកនាង មាស ម៉ូលីណា ពេលនេះកំពុងរស់នៅជាមួយកូនប្រុសទាំង៣នាក់យ៉ាងមានក្ដីសុខ បើទោះបី ពេលនេះមិនាបនបង្ហាញមុខក្នុងវិស័យសិល្បៈដូចមុនក្ដី តារាស្រីរូនេះ នៅតែមានហ្វេនៗចាំតាមដាន និងចង់ឃើញពីជីវិតឯកជននាងដដែល។

បើងាកទៅមើលពីជីវិតឯកជន អ្នកនាង មាស ម៉ូលីណា ពេលបច្ចុប្បន្ននេះវិញ ឃើញថា នាងតែងតែមានដំណើរកម្សាន្តជាមួយកូនៗជានិច្ច។ ហើយក្រឡេកទៅមើលរូបសម្រស់វិញក៏មិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មានឡើយ ដោយតារាស្រីរូបនេះ នៅតែខ្ញង់ ស្រស់ស្អាតដដែល។ ជាពិសេស ការតុបតែងខ្លួន ក៏ឡូយឆាយ​ស៊ីវិល័យ មិនឲ្យចាញ់យុវវ័យប៉ុន្មានឡើយ។

ជាក់ស្ដែង ថ្មីៗនេះ អ្នកនាង មាស ម៉ូលីណា បានធ្វើឲ្យហ្វេនៗជាច្រើនមិនសរសើរជាមួយសម្រស់របស់នាងមិនបាន ដោយសារនាងបានថតរូបជាមួយឈុតអប្សរាបុរាណខ្មែរ មើលទៅពិតជាស្រស់សោភា គួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង។ បើទោះបីអតីតពិធីការិនីរូបនេះ មានកូន៣រួចមែន តែពេលគ្រងឈុតបុរាណបែបនេះទៅពិតជាលេចធ្លោគួរឲ្យទាក់ទាញ។ ជាពិសេស ទាំងទឹកមុខ ស្នាមញញឹម និងកាយវិការ ពិតជាទន់ប្លន់ ស្រស់ស្អាតឥតទាស់ សាកសមជានារីខ្មែរតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment