ភ្ញាក់ព្រឺត! នៅសុខៗ ស្រាប់តែឃើញ សុខា មកលុតជង្គង់សុំទោស លោក អុឹម ជីវ៉ា ទាំងយប់ ដោយប្រាប់ថា គ្មានអ្នកហៅ Live ទេ សូម្បីតែបាយ ក៏គ្មានហូបផង, ចិត្តមិនដាច់ លោក អុឹម ជីវ៉ា ក៏បាន…

សុខា សុខា ជា តារា TikTok ដ៏ល្បីឈ្មោះម្នាក់ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ ។ សុខា មានអ្នកខ្លះពេញចិត្ត និងអ្នកមួយចំនួនទៀតមិនពេញចិត្ត ព្រោះកាលពីពេលកន្លងទៅតារា TikTok រូបនេះ តែងតែប្រើពាក្យសំដីមិនសមរម្យមួយចំនួន នៅក្នុងបណ្តាញសង្គម TikTok។

មុនកែសម្ផស្ស គេឃើញ តារា TikTok រូបនេះ ត្រូវបានលោក អុឹម ជីវ៉ា បានហៅមកសម្តែងរឿងអប់រំខ្លីមួយនៅភ្នំពេញ ព្រមទាំងជួយជ្រោមជ្រែងការងារមួយចំនួនទៀត

ស្រាប់តែមកដល់ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ គេឃើញលោក អុឹម ជីវ៉ា បានទាស់សំដីគ្នាយ៉ាងខ្លាំងជាមួយតារា TikTok សុខា។ ដោយកាលនោះលោកភ្ជាប់សារបញ្ជាក់ថា

“មិនចង់បកស្រាយច្រើនទេ តែមើលវីដេអូនេះហើយ ពិចារណាតាមការគួរចុះ ! តែស្តាយចិត្តមិនគួណាធ្វើបុណ្យខុសមនុស្ស ហើយមិនគួណាជួយស​ត្វក្រ​ពើ ដែលជិតងាប់អោយឡើងលើគោក តែបែរជាមើលគុណ ជួយចំស​ត្វតិ​រិច្ឆា​ន សោះ ខំជួយស្រោចស្រង់វា ពីកន្លែងអត់ឃ្លាន ទីបំផុតវាសងគុណយើងវិញបែបនេះ ! ខ្ញុំរាងហើយ កុំជួយស​ត្វក្រ​ពើ កុំជួយមនុស្ស ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់ កុំយកខ្លួនបៀត”។

ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញ សុខា មកលុតជង្គង់សុំទោសលោក អុឹម ជីវ៉ា ទាំងយប់។ លោក អុឹម ជីវ៉ា បានបញ្ជាក់បន្ថែម ក្នុងហ្វេសប៊ុករបស់លោកថា ៖

“យប់នេះ សុខា មកលុតជង្គង់សុំទោសខ្ញុំទាំងយប់នៅហាង ប្អូនស្រីយេយេ ទាំងយប់ .! ដោយសារនាងព្រមទទួលកំហុសគ្រប់បែបយ៉ាងទាំងអស់ ! ។ ព្រោះតាំងពីនាងបានសារភាពថា តាំងពីនាងជេរប្រមាថមើលងាយខ្ញុំ គឺសុខាគ្មានអ្នកហៅLive ទេ សូម្បីតែបាយហូបក៏គ្មានហូបផង ! ។ ពេលនេះនាងដាច់ចិត្តសុំមកជួបខ្ញុំ និងសុំលុយមួយចំនួន ដើម្បីទិញអីហូប ដោយសារនាងដាច់បាយហើយ..! បើគិតថាគាត់ខុសហើយចេះកែ ខ្ញុំលើកលែងអោយចុះ ហើយយប់នេះខ្ញុំបានអោយលុយទៅនាងចំនួន ១០មុឺនរៀលអោយនាងបានទិញអីហូប !

នាងបានប្រាប់ថា សូមអោយបងប្អូនទាំងអស់ហៅនាងទៅឡាយដើម្បីអោយបានលុយទិញបាយហូបដើម្បីចិញ្ចឹមក្រពះផង ! ។ គ្រប់យ៉ាងខ្ញុំបានអភ័យអោយសុខាអស់ហើយ អំពើល្អក៏ខ្ញុំបានធ្វើហើយដែរ អ្វីសំខាន់គឺ ធ្វើជាមនុស្សពេលខុសចេះកែ ហើយត្រូវទទួលស្គាល់ការពិត ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា”

Related posts

Leave a Comment