មើលសម្រស់ម៉ាក់ៗគេផង! ម៉ាក សែនសូនីតា នៅតែលេងខ្លួនខ្ញង់ ពេលពរពោះកូនដំបូង

ភ្នំពេញ៖ បើទោះបីជាតារាសម្ដែងស្រី អ្នកនាង ម៉ាក សែនសូនីតា មានស្វាមីរួចក៏ពិតមែន តែនាងនៅតែទទួលបានប្រជាប្រិយភាពខ្លាំងដដែល មិនតែប៉ុណ្ណោះ ហ្វេនៗកាន់តែចង់ដឹង ចង់ឃើញពីសកម្មភាពប្រចាំថ្ងៃរវាងនាង និងស្វាមីថែមទៀតផង។

យ៉ាងណាមិញ ក្រោយរៀបការរួច តារាស្រីរូបនេះ កាន់តែមានសេចក្ដីសុខ និង ពោរពេញដោយសុភមង្គល ដែលនាងមានស្វាមី ចេះយកចិត្តទុកដាក់ថ្នាក់ថ្នម និងតែងតែទៅណាមកណាជាមួយគ្នាសឹងតែគ្រប់ពេល។ ហើយកាលពីថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗរំភើបជំនួស ស្ងាត់ៗនាងបានបង្ហោះរូបកំពុងពរពោះកូនដំបូងផងដែរ។

ជាការពិតណាស់ បើទោះបី ពេលនេះ ម៉ាក សែនសូនីតា កំពុងពរពោះកូនក្នុងផ្ទៃ តែនាងមិនបានប្រាប់នៅឡើយនោះទេ ថានាងពរពោះបានប៉ុន្មានខែ។ ជាក់ស្ដែង បើងាកទៅមើលរូបសម្រស់ ដែលកំពុងពរពោះ ឃើញថា នាងនៅតែស្រស់ស្អាត ខ្ញង់ដដែល ដោយមើលទៅដូចជាមិនចាញ់កូនសូម្បីតែបន្តិច។ ជាពិសេស នាងបានតុបតែងតែងខ្លួនយ៉ាងស្រស់សោភា គួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតផង៕

Related posts

Leave a Comment