បើមិនដឹង ឃើញតែរូបភាពទាំងនេះស្មានថា ពៅ លីដា និង ប្អូនប្រុស ជាគូស្នេហ៍នឹងគ្នាបាត់!

បើអ្នកមិនដឹង ស្ទើរតែមានការយល់ច្រលំថាតារាសម្តែងរូបស្រស់ ពៅ លីដា និង ប្អូនប្រុស លោក ពៅ ពិសិដ្ឋ គឺជាគូស្នេហ៍នឹងគ្នា ព្រោះជារឿយៗអ្នកទាំងពីរតែងបណ្តើរគ្នាទៅណាមកណាដូចលលកញីឈ្មោល ។ យ៉ាងណាមិញនៅក្នុងថ្ងៃខួបកំណើតប្អូនប្រុស ពៅ ពិសិដ្ឋ តារាស្រី ពៅ លីដា បានបង្ហាញរូបភាពយ៉ាងស្រស់ស្អាតមើលទៅដូចគូស្នេហ៍ណាស់ ។ថ្វីដ្បិតខួបកំណើតកន្លងទៅមួយថ្ងៃក៏ពិតមែន តែតារាសម្តែង ពៅ ពិសិដ្ឋ នៅតែទទួលបានការជូនពរ និង Surprise ពីសំណាក់មិត្តភក្តិជាច្រើន ។ ជាក់ស្តែង ពៅ ពិសិដ្ឋ ក៏ទទួល

បាន Surprise នំខួបកំណើតពីសំណាក់ម្ចាស់ហាងកែសម្ផស្សមួយផងដែរ ដោយក្នុងនោះក៏មានការចាប់អារម្មណ៍ចំពោះរូបភាពរបស់ ពៅ លីដា និង ពៅ ពិសិដ្ឋ ដែលមើលទៅពិតជាគួរឱ្យស្រឡាញ់ណាស់ ហើយបើមិនដឹងស្មានថាពួកគេជាគូស្នេហ៍នឹងគ្នាផង ។ចុងក្រោយនេះ ពៅ លីដា មិនសូវលេចមុខលេចមាត់នៅក្នុងការងារសម្តែងដូចមុនឡើយ ភាគច្រើននាងបង្ហាញមុខនៅក្នុងការឃោសនាផលិតផលនានាតែប៉ុណ្ណោះ ។

បើទោះបីមិត្តភក្តិរួមអាជីពដំណាលនាងរៀបការ និង មានគូស្នេហ៍គ្រប់ៗគ្នាក៏ដោយ តែ ពៅ លីដា នៅតែស្ងប់ស្ងាត់ ហើយជារឿយៗនាងទៅណាមកណាតែពីរនាក់ ពៅ ពិសិដ្ឋ ជាប្អូនប្រុសប៉ុណ្ណោះ ៕

Related posts

Leave a Comment