ច្បាស់ការហើយ ខេម ចេញពីថោន ចូល Galaxy ស៊ីណាវ៉ាត់ត្រា ចាប់ដៃគូច្រៀងជាមួយ តន់ ចន្ទសីម៉ា (វីដេអូ)

«សុំមួយពេលមក» គឺជាបទចម្រៀងដែលតារាចម្រៀង ខេម បានបង្ហើបកាលពីថ្មីៗនៅក្នុងគណនី fb របស់លោកថានឹងត្រៀមចេញក្នុងពេលឆាប់ៗនេះ ។ យ៉ាងណាមិញ នៅដើមខែកក្កដានេះដែរបទចម្រៀងដែល ខេម បានបង្ហាញនេះបានចេញជាផ្លូវការហើយ ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ អ្នកគាំទ្របានដឹងយ៉ាងច្បាស់ថា ខេម បានចាក

ចេញពីផលិតកម្មថោន ឈានចូលទ្រនំគឺផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត់ត្រា ដូចដែលមហាជនមានការសង្ស័យពិតប្រាកដមែន ។បទចម្រៀងដំបូងនៅក្នុងទ្រនំថ្មីនេះដែរ ខេម បានបកស្រាយរួមគ្នាជាមួយនឹងតារាចម្រៀងនារីពេញនិយមក្នុងផលិតកម្មហ្គាឡាក់ស៊ីណាវាត់ត្រា នាង តន់ ច័ន្ទសីម៉ា ។គួរជម្រាបដែរថា ក្នុងពេលខាងមុខនេះ ខេម នឹងត្រៀមចេញ

នូវបទចម្រៀងបែបមនោសញ្ចេតនាមួយបទទៀតមានចំណងជើងថា «ជូនដំណើរអូនឡើងផ្លូវហាយវ៉េ» ដែលជាបទចម្រៀងមានការសម្តែងបែប Action ព្រមទាំងមានការសម្តែងដោយតារាល្បីៗជាច្រើនផងដែរ ៕

Related posts

Leave a Comment