ហេតុតែជាស្រីស្អាត! ដើរលេងលើកនេះ ប៉ាច គីមមួយ ធ្វើខ្លួនសាមញ្ញៗ តែស្អាតខ្លាំង

មណ្ឌលគីរី៖ តារាចម្រៀងជ្រកក្រោមផលិតកម្ម រស្មីហង្សមាស កញ្ញា ប៉ាច គីមមួយ ជាតារាចម្រៀងមួយដែលប្រិយមិត្តតែងបានដឹងហើយថា នាងមានសម្លេងស្រួយ ផ្អែមពីរោះ ហើយបើនិយាយពីរូបសម្បត្តិ នាងថែមទាំងមានរូបសម្រស់ស្រស់ស្អាត គួរឲ្យស្រលាញ់ទៀតផង មិនថាក្នុងឈុតសម្លៀកបំពាក់បែបណា ក៏តារារូបនេះ អាចស្លៀកបានយ៉ាងសម។

ជាក់ស្ដែង កាលពីពេលថ្មីៗ ឆ្លៀតពេលទំនេរពីការងារ គីមមួយ បានទៅលំហែកាយ នាទឹកដីខេត្តមណ្ឌលគីរី ជាមួយមិត្តភក្ដិយ៉ាងរីករាយ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងនោះផងដែរ បើតាមការសង្កេត យើងឃើញថា តារារូបនេះ មានការតុបតែងខ្លួន ជាមួយនឹងសម្លៀកបំពាក់ យ៉ាងសាមញ្ញៗធម្មតា​តែមើលទៅនៅតែស្រស់ស្អាត និងទាក់ទាញ មិនចាញ់រាល់ដងឡើយ។

ជាមួយគ្នានេះដែរ តាមរយៈរូបភាពជាច្រើនដែលបានបង្ហោះនៅលើបណ្ដាញសង្គម របស់តារារូបនេះ យើងឃើញថា គ្រប់ស្ទាយ៍ គ្រប់ប្លង់នៃការថតរូបអមជាមួយទេសភាពដ៏ស្រស់ស្អាតនៅទីនោះ នាងត្រូវបាន ហ្វេនៗលាន់មាត់សរសើរស្ទើរគ្រប់គ្នាជាច្រើនមិនដាច់ផងដែរ៕

Related posts

Leave a Comment