ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត បានកើតឡើងចំពោះនារីម្នាក់ ដែលមានអាយុទើបតែ ២១ឆ្នាំប៉ុណ្ណោះ ដោយគាត់បានទទួលមរណភាពកាលពីព្រឹកមិញនេះ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលជាហេតុធ្វើឲ្យក្រុមគ្រួសាររបស់គាត់មានទុក្ខជាទម្ងន់ ព្រោះតែជំងឺ បានឆក់យកជីវិតរបស់គាត់ទៅទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយដែលមានឈ្មោះ Sok Cheng ត្រូវជាលោកតា នៃ ស ព បានបង្ហោះសារមួយឃ្លា ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖”សូមឱ្យចៅស្រី អ៉ិត វ៉ាន់ដា (២១ឆ្នាំ) ទៅកាន់ភពថ្មីឱ្យបានអាយុវែង”។
បន្ថែមពីលើនេះ ម្ចាស់គណនី ហ្វេសប៊ុកដដែល ក៏បានបញ្ជាក់ប្រាប់ឱ្យដឹងពីមូលហេតុ នៃការ ស្លា ប់ ចៅស្រីរបស់ខ្លួន គឺដោយសារតែជំងឺ ទឹកនោមប្រៃ ខ្សោយបេះដូងកម្រិតទាបបំផុត ទឹកក្នុងសួត និងជំងឺឱកាសនិយមជាច្រើនទៀត។
ក្រោយទទួលបានដំណឹងមរណភាពនេះរួចមកមហាជនបានសម្ដែងការសោកស្ដាយជាពន់ពេក ចំពោះក្រុមគ្រួសារ ស ព និងបានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំមួយនេះផងដែរ។
សូមទស្សនារូបភាពខាងក្រោមនេះ