លង់ស្នេហ៍ហើយ! កូនស្រីតារាសម្តែងជើងចាស់ កែវ កល្យាណ មានសម្រស់មិនចាញ់ម្តាយឡើយ (មានរូបភាព)

ភ្នំពេញ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រិយមិត្តស្គាល់ហើយ អ្នកស្រី កែវ កល្យាណ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺជាតារាសម្តែងស្រីជើងចាស់ ដែលមានប្រជាប្រិយតភាពល្បីល្បាញប្រចាំទសវត្សទី៨០-៩០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជំនាន់តារាសម្តែងស្រី សុខ ស្រីមុំ និង អម្ពរ ទេវី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយមកតារាសម្តែងល្បីឈ្មោះរូបនេះបានរៀបការមានប្តី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទើបនាងបានរសាត់ខ្លួនចេញពីវិស័យសិល្បៈបន្តិចម្តង ​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីធ្វើជាប្រពន្ធល្អ ​​​​​​​​​​​​​​​​​​​​​​​​​​​​និងជាម្តាយល្អ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់ប្តីនិងកូនប្រុសស្រីរបស់អ្នកនាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្មីៗនេះស្រាប់តែអតីតតារាសម្តែងល្បីឈ្មោះរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានបង្ហាញវត្តមានសាជាថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយនាំមកជាមួយកូនស្រីដ៏ស្រស់សោភារបស់នាងឈ្មោះកែវ ឡាវីញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកប្រឡូកក្នុងវិស័យសិល្បៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីស្នងតំណែងពីម្តាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែគេមិនទាន់ដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តើកូនស្រីរបស់តារាសម្តែងស្រីរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាចមានលទ្ធភាពសាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញដូចម្តាយបាន ឬមិនបានទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមបញ្ជាក់ថា អ្នកស្រី កែវ កល្យាណ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូនចំនួន២នាក់ ដោយកូនស្រីមានឈ្មោះកែវ ឡាវីញ អាយុ ២០ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងកូនប្រុស មានឈ្មោះកែវ រ៉ាញូ អាយុ១៣ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយទោះបីជាអ្នកស្រីមានវ័យច្រើនក្តី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងមានកូនធំពេញកំលោះក្រមុំ ក៏មិនមែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែរូបសម្រស់របស់នាងកែវ កល្យាណ ​​​​​​​​​​​​​​​​​​​​​​​​​​​នៅតែស្រស់ស្អាត ក្រមុំសុំខ្មាស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment