កើតរឿងមិនចេះចប់! ក្រោយឪពុកទទួលមរណភាព ខាត់ សុឃីម បែរជានិយាយបែបនេះ

ភ្នំពេញ៖ ជាការពិត កាលពីពេលថ្មីៗនេះ តារាពហុជុំនាញ អ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំ ដោយលោកឪពុកជាទីគោរព និងស្រលាញ់បានទទួលមរណភាព ដោយសាររោគគាពាធ ហើយថ្ងៃ ដែលពុកនាងបានស្លាប់ តារាស្រីជើងចាស់រូបនេះ ក៏មិនបានទៅទាន់ដង្ហើមចុងក្រោយៀពុកខ្លួនផងដែរ។

ខណៈពេលដែលធ្វើបុណ្យ ៧ថ្ងៃជូនឪពុក អ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍សោកសៅយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះតារាស្រីរូបនេះ បានយំសោកបោកខ្លួន ដោយការឡោះអាល័យ មិននឹកស្មានថា ឪពុកខ្លួនឆាប់ស្លាប់ទៅចោលកូន និងចៅលឿនយ៉ាងដូច្នេះ។​ បន្ទាប់ពីឪពុកនាងបានស្លាប់ ក៏មានមហាជន និងអ្នកគាំទ្រជាច្រើន បានចូលរួចរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់គ្រយសារ ខាត់ សុឃីម ផងដែរ។

ជាក់ស្ដែង ក្រោយលោកឪពុកបានទទួលមរណៈភាព មិនបានប៉ុន្មានផង ស្រាប់តែ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារខ្លីមួយ ធ្វើឲ្យហ្វេនៗងឿងឆ្ងល់យ៉ាងខ្លាំង ដោយនាងបាននិយាយថា៖​រស់កាន់តែយូរ កាន់តែជួបរឿងរ៉ាវដែលមិននឹកស្មានដល់រហូត ពេលណាទៅទើបចប់?

បន្ទាប់ពីឃើញ តារាស្រីជើងចាស់រូបនេះ បានបង្ហោះសារខ្លីបែបនេះរួច មានអ្នកគាំទ្រជាច្រើន បានចូលទៅ Comments លើកទឹកចិត្តនាងស្ទើរតែគ្រប់គ្នា ដោយឲ្យនាងកាន់តែរឹងមាំឡើងផងដែរ៕

Related posts

Leave a Comment