ស្វីតណាស់ មាស សុខសោភា ឱបថើបគូស្នេហ៍ បង្ហាញក្ដីសុខពេញៗ

បន្ទាប់ពីប្រកាសដើរចេញពីផលិតកម្មថោន កំពូលតារាចម្រៀង មាស សុខសោភា ដោយនាងចាប់ផ្ដើមងាកមកពង្រឹងផលិតកម្មផ្ទាល់ខ្លួនវិញ ។

ងាកចេញពីការងារសិល្បៈក្រឡេកមកឃើញជីវិតឯកជនវិញ ស្នេហារបស់រាជិនីសំឡេង មាស សុខសោភា និង គូស្នេហ៍ កាន់តែផ្អែមល្ហែមស្អិតល្មួតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយថ្មីៗនេះ កំពូលតារាស្រីខាងលើ បានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយគូស្នេហ៍នៅបរទេស បង្ហាញពីកាយវិការកៀកកិតស្និទ្ធស្នាល ឱបថើបគ្នាយ៉ាងមានក្ដីសុខ ។

អាចនិយាយថា នេះជារូបភាពត្រជាក់ភ្នែកដ៏គួរឱ្យចាប់អារម្មណ៍នាដើមខែថ្មីសម្រាប់មហាជន ព្រោះកន្លងមកតារាចម្រៀងស្រីរូបនេះ ដ្បិតថាឧស្សាហ៍បណ្ដើរគ្នាទៅណាមកណាញឹកញាប់មិនឃ្លាតគ្នាបែប ប៉ុន្ដែនាងកម្របង្ហោះរូបស្វីតៗដល់ថ្នាក់ថើបថ្ពាល់គូស្នេហ៍គូស្នេហ៍ច្បាស់ៗបែបនេះណាស់ ៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment