ហេតុតែជាស្រីស្អាត ពោះធំជិតគ្រប់ខែហើយ ប្រាសាទ ដាវីន នៅតែមានទីផ្សារការងារទូលាយ

មិនមែនជារឿងលេងសើចទេ បើទោះបីពពោះជិតគ្រប់ខែទៅហើយក្តីតែសម្រស់របស់តារាម៉ូដែលរូបរាងខ្ពស់ស្រឡះ ប្រាសាទ ដាវីន នៅតែស្រស់ស្អាតមិនស្រកស្រុតនោះទេ ។ យ៉ាងណាមិញពេលនេះតារាសម្តែងសម្បុរស្រអែមស្រស់រូបនេះកំពុងត្រូវប៉ាន់ក្នុងការថតផលិតផលនានាផងដែរ ។

បើទោះបីមិនអាចដើរម៉ូដបានដូចមុន ប្រាសាទ ដាវីន នៅតែអាចកើបលុយបានច្រើនតាមរយៈការថតស្ប៉តផលិតផលនានានៅកំឡុងពេលនាងពពោះជិតគ្រប់ខែបែបនេះ ។ នៅតែមានការសរសើរថាទោះពពោះជិតសម្រាលតែសម្រស់របស់ ប្រាសាទ ដាវីន នៅតែស្អាតមិនប្រែប្រួលនោះទេ ។ បើតាមគម្រោង ប្រាសាទ ដាវីន និងសម្រាលនៅក្នុងអំឡុងខែកញ្ញាខាងមុខនេះ ។ យ៉ាងណានាងមិនបានបញ្ជាក់ថាកូនក្នុងផ្ទៃជាកូនប្រុស ឬ ស្រីទេ ព្រោះចង់ទុកឱ្យ Surprise នៅថ្ងៃសម្រាល ។

មានការលើកឡើងថា កូនរបស់ ប្រាសាទ ដាវីន ដឹងតែឃ្យូតខ្លាំងហើយ ព្រោះទាំងម៉ាក់ និង ប៉ាសុទ្ធតែមានរូបរាង និង មុខមាត់ស្រស់ស្អាតដូចគ្នា ជាពិសេសស្វាមីរបស់នាងជាបរទេសថែមទៀត ។ មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពេលស្ងាត់ៗ ប្រាសាទ ដាវីន បានបង្ហាញរូបភាពពពោះជិតសម្រាលជាមួយបុរសសង្ហាជាបរទេសទាំងមិនដែលឮថានាងរៀបការ ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment