យ៉ាងម៉េចយ៉ាងម៉ាហើយ! សុភ័ក្ត្រ កុសុម៉ា ឡើងភ្នំម្តងក្អួតចាក់ទីង

ជាការពិតណាស់ អ្នកលេងបណ្តាញសង្គមជាច្រើនធ្លាប់បានឃើញមកហើយពីជីវិតខាងក្រៅរបស់តារាចម្រៀង និង ពិធីការនី សុភ័ក្ត្រ កុសុម៉ា ដែលចូលចិត្តធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាននានាទាំងក្នុង និង ក្រៅប្រទេស ។ យ៉ាងណាមិញថ្មីៗនេះលោក តាន់ គឹមសួរ បានបង្ហោះសារនឹងរូបភាពរបស់ សុភ័ក្ត្រ កុសុម៉ា ពីការធ្វើដំណើរផ្សងព្រេងឡើងភ្នំជាលើកដំបូងរបស់នាង ។

ក្នុងនោះរូបភាព និង សារដែលបានបង្ហាញដំបូងនោះបានរៀបរាប់ថា «ទីបំផុត ប្អូនស្រីព្រមឡើងភ្នំជាមួយខ្ញុំហើយ មិនដឹងជាយ៉ាងម៉េច យ៉ាងម៉ាទេខ្ញុំ» ។ ភ្លាមៗនោះ តារាស្រីសម្បុរស្រអែមរូបនេះក៏បានឆ្លើយតបវិញភ្លាមៗថា «ត្រៀមទៅហ៊ា បើមិនសែង ក៏គក់ក្អួតដែរ» ។

ដូចអ្វីដែល សុភ័ក្ត្រ កុសុម៉ា បានឆ្លើយតបទៅលោក តាន់ គឺមសួរ យ៉ាងប្រាកដមែន មិនបានរយៈពេលប៉ុន្មានម៉ោងនៃការឡើងភ្នំផង នាងក៏ចាប់ផ្តើមជួបឧបសគ្គបន្តិចបន្តួច ដោយការថ្មើរជើងយ៉ាងនឿយហត់របស់នាង ដោយលោក តាន់ គឺមសួរ បានបញ្ជាក់ប្រាប់អ្នកលេងបណ្តាញសង្គមយ៉ាងដូច្នេះថា «គាត់អត់ទាន់អីទេបងប្អូន គ្រាន់តែបែកក្អួតបន្តិចបន្តួចតែប៉ុណ្ណោះ» ។

យ៉ាងណាមិញ មកដល់ព្រឹកនេះដែរ តារាទាំងពីររូបខាងលើនេះ ក៏បានធ្វើដំណើរទៅកាន់គោលដៅរបស់ខ្លួនហើយ ប៉ុន្តែស្ថានភាពរបស់ សុភ័ក្ត្រ កុសុម៉ា យ៉ាងណាទៅហើយនោះក៏មិនទាន់បានដឹងច្បាស់នៅឡើយ ក៏ព្រោះតែពេលនេះដែរនាងអាចនឹងកំពុងរីករាយជាមួយនឹងទេសភាពធម្មជាតិនៅលើភ្នំផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment