មន្ត្រីនគរបាលមួយក្រុមនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវបានលោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញធ្វើលិខិតព្រមា ននិងដាក់ពិន័យ បន្ទាប់ពីបានធ្វើសកម្មភាពស ង្កត់ក និងទាត់ធាក់ លើជ ន ស ង្ស័ យម្នាក់ពាក់ព័ន្ធនឹង គ្រឿ ង ញៀ ន ហើយត្រូវបានប្រជា ពលរដ្ឋថតវីដេអូ។
សកម្មភាពរបស់ក្រុមមន្ត្រីប៉ូលិសនេះត្រូវបានប្រជាពលរដ្ឋរិះគន់ថា បានធ្វើហួសព្រំដែនកំណត់ និងមានរូបភាពស្រដៀង នឹងមន្ត្រីប៉ូលិសអាមេរិក ដែលស ង្កត់ កលើបុរស ជនជាតិស្បែកខ្មៅម្នាក់ស្លា ប់រហូតដល់ ស្លា ប់ ដែលនាំឲ្យកើតមានបា តុ ក ម្មស្ទើរទូទាំង ប្រទេសអាមេរិក។កាលពីថ្ងៃទី២៩ខែមិថុនា នៅមូលដ្ឋានសង្កា ត់ក្បាលកោះ មានមន្ដ្រីនគរបាល៣ទៅ៤នាក់ បានបើកម៉ូតូចុះចាប់មុខសញ្ញាពាក់ ព័ន្ធគ្រឿ ង ញៀ នម្នាក់ ដោយចា ប់ វា យខ្នោះ ទៅក្រោយ លើកដាក់ម៉ូតូ ព្រមទាំងប្រើប្រាស់ ហិ ង្សាយកជង្គង់ទៅ សង្កត់កនិងប្រើជើងទាត់ត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងប្រតិបត្តិការថតវីដេអូយកទៅបង្ហោះធ្វើឲ្យមានមតិរិះគន់ជាច្រើន។
លោកស ថេត បានបញ្ជាក់ថា នេះជាបទពិសោធន៍សម្រាប់មន្ដ្រីនគរបាលរបស់យើងទាំងនៅតាមមូលដ្ឋាន និងនៅតាមការិយាល័យ អង្គភាពនានាត្រូវគោរព និងអនុវត្តតាមបទបញ្ជា និងវិន័យរបស់កងកម្លាំងដែលលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិតែងតែណែនាំ។ លោកបន្តថាករណីនេះ លោកនឹងប ន្ដអប់រំ ដល់កងកម្លាំងទាំងអស់ មិនឲ្យមានរូបភាពបែបនេះ កើតឡើងទៀតនោះទេ។
ដើម្បីចៀសវាងការយល់ច្រឡំ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានពន្យល់ថានៅថ្ងៃកើតហេតុអំឡុងពេលប្រតិបត្តិការឃា ត់ខ្លួន សមត្ថកិច្ចពិនិត្យឃើញជ ន ស ង្ស័ យស្ថិតក្នុងស្ថានភាពញៀ នគ្រឿ ង ញៀ នខ្លាំង និងស្រ វឹ ងស្រា ជោ គជាំ និងមានចេតនាប្រើដំបងប្រព្រឹ ត្ត អំពើ ហិ ង្សាលើមន្ត្រីអនុវត្តច្បាប់
ទើបសមត្ថកិច្ចឈានដល់ការប្រើសិទ្ធិការពារខ្លួនឈានការចាប់ខ្លួនជ ន ស ង្ស័ យវា យខ្នោះរួមទាំ ងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងនីតិវិធីច្បាប់។ តែយ៉ាងណាស្នងការនគរបាលរាជធានីភ្នំពេញទទួលស្គាល់ថាសកម្មភាពប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់បានប្រើប្រាស់សិទ្ធិហួសព្រំដែន៕
សូមទស្សនារូបភាពខាងក្រោម