ត្រឹមតែជាង១ឆ្នាំសោះ អ្នកស្រី ទ្រីដាណា បានក្លាយជាថៅកែហាងពេជ្រ ដ៏ធំនៅកម្ពុជា(មានវីដេអូ)

(ភ្នំពេញ)៖ ជឿជាក់ពុកម៉ែបងប្អូនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានស្គាល់ជ្រាបច្បាស់ហើយអ្នកនាង ទ្រី ដាណា ដែលជាថៅកែហាងមាសពេជ្រ និងជាម្ចាស់អាជីវកម្មជាច្រើនទៀត ដែលកំពុងតែជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួន។ក្រោយទទួលបានភាពជោគជ័យខ្លាំង លើសពីការរំពឹងទុក លើមុខរបរលក់គ្រឿងអលង្ការក្នុងហាង «ដាណាលក់គ្រឿអលង្ការ» ថៅកែស្រី ទ្រីដាណា បានពង្រីកមុខរបរលក់គ្រឿងអលង្ការនេះ ឲ្យកាន់តែធំជាងមុន និងមានការនាំចូលគ្រឿងអលង្ការរាប់រយម៉ូដបន្ថែមទៀត។

ការពង្រីកមុខរបរមួយនេះ បានធ្វើឡើងត្រឹមតែរយៈពេលជាង១ឆ្នាំប៉ុណ្ណោះ ក្រោយហាង «ដាណាលក់គ្រឿអលង្ការ» បានបើកសម្ពោធជាផ្លូវការ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩។ក្នុងនាមជាអគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី ម្នាក់ ដែលទទួលបានជោគជ័យ ថៅកែស្រី ទ្រីដាណា នៅតែប្រឹងប្រែងច្នៃប្រឌិត និងបង្កើនការចាប់អារម្មណ៍ថ្មីៗបន្ថែមទៀត ទៅលើការលក់គ្រឿងអលង្ការ (មាស ពេជ្រ និងប្លាទីន) ជូនអតិថិជនរហូតដល់ផ្ទុះការគាំទ្រនឹកស្មានមិនដល់។

ការគាំទ្រ និងការជឿជាក់លើគុណភាពគ្រឿងអលង្ការ ក្នុងហាង «ដាណាលក់គ្រឿអលង្ការ» នេះហើយ បានជំរុញឲ្យថៅកែស្រី ទ្រីដាណា សម្រេចចិត្តពង្រីកមុខរបរលក់គ្រឿងអលង្ការកាន់តែធំជាងមុន និងបានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។ស្ត្រីជំនួញដ៏ជោគជ័យរូបនេះ ក៏បានបញ្ជាក់បន្ថែមថា ទោះរវល់ជាមួយក្រុមហ៊ុនគ្រឿងសម្អាងមែន តែលោកស្រី មិនបានបោះបង់ចោលមុខរបរលក់គ្រឿងអលង្ការនោះទេ។ មុខរបរចំបងៗនៅចំពោះមុខរហូតដល់តែ២ ប៉ុន្តែថៅកែស្រី ទ្រីដាណា នៅតែអាចដឹកនាំឲ្យទទួលបានភាពជោគជ័យ និងមានការគាំទ្រខ្លាំងពីអតិថិជនគ្រប់វ័យទាំងអស់។

រំលឹកទៅក្រោយបន្តិច បើតាមការរៀបរាប់ពី លោកស្រី ទ្រីដាណា ការបើកហាង «ដាណាលក់គ្រឿអលង្ការ» នេះ គឺជាក្តីស្រមៃ ដែលមានតាំងពីតូច នៅពេលដែលមានមនុស្សនៅជុំវិញខ្លួនបាន មើលងាយ និងនិយាយពាក្យមួយឃ្លាដែល ធ្វើឲ្យលោកស្រីចាំមិនភ្លេចរហូតមកដល់ពេលនេះ។ ការមើលងាយរបស់អ្នកមានទាំងនោះ ក៏ជាដើមចម ជំរុញឲ្យលោកស្រី ទ្រី ដាណា ពុះពារគ្រប់ឧបសគ្គ និងជំនះរាល់ការលំបាក ទាំងបាតដៃទទេ រហូតមានក្រុមហ៊ុនជារបស់ផ្ទាល់ខ្លួន និងឈានដល់សម្រេចក្តីស្រមៃដ៏ធំរបស់ខ្លួនបន្ថែមទៀត។

នៅពីក្រោយភាពខ្លាំងរបស់ស្រ្តីរូបនេះ លោកស្រី ទ្រីដាណា ក៏បានថែករំលែកនូវទឹកចិត្តសប្បុរធម៌ ជូនទៅដល់ប្រជាពលរដ្ឋខ្វះខាត និងទីទ័លក្រ នៅតាមទីជនបទ ជាច្រើនទៀតផងដែរ មិនថាជាសម្ភារ ថវិកា និងការផ្តល់ជាដើមទុន ក្នុងការប្រកបរបររកស៊ីជាដើម។

គួរបញ្ជាក់ថា រាល់អតិថិជន ដែលមានចំណាប់អារម្មណ៍ចង់មកទិញគ្រឿងអលង្ការ និងមានបំណងចង់ក្លាយជាតំណាងដេប៉ូ និងចែកចាយរបស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី អាចទាក់ទងតាមលេខទូរស័ព្ទ ០៩៦ ៩០៣៩ ៩៩៩ និង ០៧៧ ៩៩៩៣៣០ ឬអាចអញ្ជើញទៅកាន់ក្រុមហ៊ុន ដែលមានអាស័យដ្ឋាន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវចូលផ្សារថ្មីព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងអញ្ជើញទៅកាន់ហាង «ដាណាលក់គ្រឿអលង្ការ» ទីតាំងថ្មីស្ថិតនៅបណ្តោយវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment