លើកមុនរូបភាព លើកនេះ ដួង ម៉ានិច បង្ហាញវីដេអូយកចិត្តទុកដាក់ ថៃ អតិជាតិបុត្រ មិនលាក់លៀម

កាលពីសប្តាហ៍មុននេះ តារាសម្តែង ដួង ម៉ានិច បានបង្ហោះរូបភាពស្និទ្ធស្នាលមួយសន្លឹកជាមួយនឹងតារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ ដោយធ្វើឲ្យមហាជនចោទជាសំណួរថា «តើតារាទាំងពីររូបនេះ មានទំនាក់ទំនងអ្វីនឹងគ្នាឲ្យពិតប្រាកដ?» ក៏ព្រោះតែកាលពីចុងឆ្នាំ ២០១៩ អ្នកទាំងពីរបានច្រានចោលព័ត៌មានពីទំនាក់ទំនងស្នេហាខុសវ័យម្តងរួចមកហើយ ។

ថ្មីៗនេះ ដួង ម៉ានិច ហាក់កាន់តែបើកបង្ហាញភាពផ្អែមល្ហែមសាជាថ្មីម្តងទៀតរវាងខ្លួន និង ថៃ អតិជាតិបុត្រ ទាំងវីដេអូ និង រូបភាព ជាពិសេសនោះគឺវីដេអូនោះបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងពីនាងទៅកាន់តារាចម្រៀងវ័យក្មេងរូបនោះ ។នៅក្នុងវីដេអូដែលបានបង្ហោះលើគណនី Instagram របស់ ដួង ម៉ានិច បានទៅមើលថែដៃគូរដល់

ក្រោយឆាកតន្ត្រីតែម្តង នៅពេលដែល ថៃ អតិជាតិបុត្រ ទៅច្រៀងនៅស្ថានីយទូរទស្សន៍មួយនោះ ។ ចង់ដឹងថា ដួង ម៉ានិច យកចិត្តទុកដាក់លើតារាចម្រៀងវ័យក្មេងនោះយ៉ាងណា ទស្សនាវីដេអូខាងក្រោមនេះ៖

Related posts

Leave a Comment